តើ​អ្នក​ជឿ​ទេ​ថា បុរស​ចូល​ចិត្ត​និយាយ​ដើម​គេ​ជាង​ស្រ្តី?

(ចំណេះដឹង)៖ ការសិក្សាមួយបានរកឃើញថា បុរសចំនាយពេលជាមធ្យម ៧៦នាទីក្នុងមួយថ្ងៃសំរាប់ និយាយរឿងខ្សឹបខ្សាវ ឬ និយាយដើមគេ ជាមួយនឹងមិត្តភក្តិ ឬក្រុមកាងាររបស់ពួកគេ បើធ្វើការប្រៀបធៀបជា មួយស្រ្តី ពួកគេចំនាយពេលត្រឹមតែ ៥២នាទីតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ បុរសទាំងនោះចូលចិត្តខ្សឹបខ្សាវ អំពីប្រធានបទមួយចំនួនដូចជា ការនិយាយដើមមិត្តភក្តិប្រសព្វផឹក មិត្តភក្តិចាស់ ប្រាក់ខែប្រធាន និងនិយាយ ដើមនារីៗជាដើម។

ចំនែកឯស្រ្តីវិញ ចូលចិត្តនិយាយដើមអំពីស្រ្តីដទៃទៀត ជាពិសេសតែងជាប្រធានបទដែលទាក់ទងទៅ នឹងសម្ផស្ស ដូចជាស្រ្តីដែលមានរាងធាត់ជាដើម។ យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា កន្លែងធ្វើការគឺជាក ន្លែងដែលប្រសើរបំផុតសំរាប់បុរសក្នុងការធ្វើការនិយាយដើមគេ ឬ និយាយរឿងខ្សឹបខ្សាវ ចំនែកឯស្រ្តីវិញចូល ចិត្តនិយាយនៅ កន្លែងដែលផ្តល់មកនូវផាសុខភាពដូចជានៅក្នុងផ្ទះជាដើម។

ទន្ទឹមនឹងនេះ ការស្រាវជ្រាវក៏បានបង្ហាញឲ្យឃើញដែរថា ពេលវេលាសំរាប់បុរសក្នុងការនិយាយរឿងខ្សឹបខ្សាវ គឺជាពេលដែលផ្តល់នូវភាពសប្បាយរីករាយជាងគេបំផុត។ អ្នកនាំពាក្យម្នាក់របស់កាសែត Onepoll បាននិយាយ ថា៖ «មនុស្សស្ទើរតែទាំងអស់ជៀសជាក់ថា ស្ត្រីគឺជាអ្នកដែលចូលចិត្តនិយាយពីមាត់មួយទៅមាត់មួយទៀត និងនិយាយដើមគេជាទីបំផុត។ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា បុរសមិនមែនមានឥរិយាបទ អាក្រក់ដូចនារីនោះទេ គឺអាក្រក់ជាង»

You might also like More from author