ការសម្តែង​ទឹកមុខ​ពេល​កំពុង​និយាយ​ខ្លាំងពេក អាច​បង្ក​ឲ្យ​មាន​​ស្នាម​ជ្រីវជ្រួញ

(សុខភាព)៖ ការសម្តែងទឹកមុខខ្លាំងពេក ខណៈដែលអ្នកកំពុងនិយាយ អាចបង្កឲ្យមានស្នាមជ្រីវជ្រួញច្រើននៅលើផ្ទៃមុខ ព្រោះអ្នកជំនាញខាងស្បែកបានបង្ហាញឲ្យដឹងថា ការបង្ហាញទឹកមុខក្នុងពេលនិយាយមិនថាជាការញញឹម ជ្រួញបរិវេណថ្ងាស ឬជ្រួញចិញ្ចើមនោះទេ សុទ្ធតែមានចំនែកធ្វើឲ្យស្បែកមុខជ្រីវជ្រួញ។ ហើយបើសិនអ្នកធ្វើបែបនេះជាញឹកញាប់ នោះវានឹងធ្វើឲ្យមានស្បែកមុខជ្រីវជ្រួញកាន់តែខ្លាំង។

ហេតុនេះអ្នកគួរកាត់បន្ថយការបញ្ចេញទឹកមុខ ក្នុងខណៈពេលកំពុងនិយាយ។ វិធីងាយៗ គឺខណៈពេលដែលអ្នកកំពុងនិយាយទូរស័ព្ទ អ្នកគួរបិទបង់ស្អិតនៅបរិវេណចន្លោះចិញ្ចើម ព្រោះការធ្វើបែបនេះធ្វើឲ្យអ្នកដឹងខ្លួន នៅពេលណាដែលអ្នកជ្រួញចិញ្ចើម។

ក្រៅពីនេះ ចំពោះបរិវេណដែលមានស្នាមជ្រីវជ្រួញ អ្នកគួរលាបក្រេមរ៉េទីណុល Retanol ជាប្រចាំ ដើម្បីឲ្យស្បែកបរិវេណនោះរាបស្មើជាងមុន។ ពិសេសត្រូវលាបក្រេមការពារកម្តៅថ្ងៃព្រមទាំងក្រេម ដែលមានសមាសធាតុផ្សំ peptid នៅពេលយប់ដើម្បីជួយឲ្យស្នាមជ្រីវជ្រួញថយចុះ៕

You might also like More from author