គេងទាំងសក់នៅសើម​ នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់​សុខភាព

(អង់គ្លេស)៖ យោងតាមគេហទំព័រព័ត៌មានសុខភាពបានឲ្យដឹងថា ជាធម្មតា​មនុស្សភាគច្រើនតែងតែចូលគេងទាំងសក់នៅសើម, រុំសក់នឹងកន្សែង… ប៉ុន្តែ​អ្នកទាំងអស់នោះមិនទាន់ដឹងថា វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពនោះទេ។

ជាក់ស្តែងសកម្មភាពទាំងនេះអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ដល់សារពាង្គកាយរបស់អ្នក ដោយនៅក្នុងនោះរួមមាន៖

– បណ្តាលឲ្យឈឺក្បាល
សីតុណ្ហភាពនៃរាងកាយរបស់យើងមានការកើនឡើងក្នុងអំឡុងពេលគេង ប៉ុន្តែប្រសិនជា​អ្នករុំក្បាលនឹងកន្សែងទាំងសក់នៅសើម សីតុណ្ហនៅលើក្បាលនឹងមានការកើនឡើង ដែលបង្កឲ្យមានអាការៈឈឺក្បាល។

– បាក់តេរីមានការកើនឡើង
ខ្នើយគឺជាកន្លែងដែលល្អបំផុតសម្រាប់បាក់តេរីរស់នៅ ដោយសារតែពួកវាអាចស្រូវយកញើស​ចេញពីកាសិកាស្បែកដែលងាប់ និងប្រេងពីរាងកាយ។

ដូច្នេះហើយប្រសិនបើសក់សើម វានឹងធ្វើឲ្យមានសំណើមដល់ខ្នើយ បន្ទាប់មកវានឹងក្លាយជាសំបុក សម្រាប់ការអភិវឌ្ឍនៃបាក់តេរីកាន់តែច្រើន។

– បំផ្លាញសក់
ការចូលគេងទាំងសក់នៅសើមអាចធ្វើឲ្យសក់ឆាប់ខូច។

នេះជាមូលហេតុដែលអ្នកត្រូវតែឈប់ទម្លាប់គេងទាំងសក់នៅសើម៕

You might also like More from author