ស្រា​ទំពាំង​បាយជូរ​ ​ជួយ​ប្រឆាំង​ជាតិ​ខ្លាញ់

(សុខភាព)៖ ថ្មីៗនេះ តាមការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តគីមី ក្រុមអ្នកវិទ្យាសាស្រ្តនៃ សកលវិទ្យាល័យ Purdue បានរកឃើញសារធាតុម្យ៉ាងនៅក្នុងស្រាទំពាំងបាយជូរ ដែលអាចរារាំងលទ្ធផលនៃ កោសិកាជាតិខ្លាញ់មិនទាន់ពេញវ័យ មិនឲ្យវិវឌ្ឍន៍លូតលាស់បាន។

ដូចគ្នានឹងសារធាតុ Resveratrol ក្នុងស្រាទំពាំងបាយជូរ ដែលជួយក្នុងបញ្ហាបេះដូង ត្រូវបានក្រុមអ្នកស្រាវជ្រាវ ជឿជាក់ថា អាចជួយការពាររាងកាយប្រឆាំងមហារីក ជំងឺបេះដូង និងជំងឺពាក់ព័ន្ធសសៃរប្រសាទដោយ Resveratrol និងបំលែងជាPiceatannol មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងភាពធាត់ បន្ទាប់ពីការរកឃើញថា សមាធាតុនេះដើរតួនាទីជាអ្នកទប់ស្កាត់ជាតិខ្លាញ់ក្នុងកោសិកា។

យោងទៅតាមលោក គី ហុងគីម បានឲ្យដឹងថា Piceatannol ពិតជាធ្វើឲ្យប្រែប្រួលរយៈពេលនៃការបង្ហាញ ហ្សែន។ មុខងារនៃហ្សែន និងសកម្មភាពរបស់អាំងសូលីន អំឡុងដំណើរការនៃបម្រែបម្រួលកោសិកាខ្លាញ់ ដំណាក់កាលដំបូង ទៅជាកោសិកាខ្លាញ់ពេញវ័យ ហើយតាមរយៈវត្តមាននៃ Piceatannol អ្នកអាចឃើញពីការ ពន្យារ ឬការរារាំងដំណើរការនេះ។ មានន័យថា សមាសធាតុនេះ មានតួនាទីប្រឆាំងដំណើរការនៃកោសិកាជាតិ ខ្លាញ់ដែលមិនទាន់ធំធាត់ និងកំពុងវិវឌ្ឍន៍ជាកោសិកាខ្លាញ់ពេញវ័យ។

Piceatannol ក្រៅពីមានក្នុងស្រាទំពាំងបាយជូរ វាក៏មានក្នុងគ្រាប់នឹងសំបកទំពាំងបាយជូរក្រហម ផ្លែប្លូបើរី ផងដែរ។

កាលពីដើមឆ្នាំនេះ ការសិក្សាដែលចុះផ្សាយនៅក្នុងទស្សនាវដ្តីសុខភាពស្រ្តីបានរកឃើញថា ការទទួលទាន ស្រាទំពាំងបាយជូរក្រហម នៅក្នុងបរិមាណមធ្យមអាចជួយកាត់បន្ថយការប្រឈមមុខនឹងជំងឺមហារីកសុដនផង ដែរ។ លទ្ធផលទាំងនេះជំរុញឲ្យអ្នកវិទ្យាសាស្រ្តធ្វើការណែនាំដល់ស្រ្តីឲ្យពិចារណាទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរដើម្បីប្រយោជន៍សុខភាព៕

You might also like More from author