ម្រេចខ្ចី​ ជួយ​រំលាយ​អាហារ

(សុខភាព)៖ ម្រេចខ្ចីគ្រាប់តូចៗផ្លែតម្រៀបគ្នាជាចង្កោមនេះ មានប្រយោជន៍ផ្នែគអាហារច្រើនណាស់។វាជាអាហារផ្តល់ថាមពលខ្ពស់ និងសំបូរកាល់ស្យូមហើយថែមទាំងមានបេតាខែរ៉ូទីន ហ្វូសហ្វ័រដ៏មានប្រយោជន៍ ចំពោះរាងកាយផងដែរ។

ប្រេងក្រអូបនៅក្នុងម្រេចមានគុណសម្បត្តិជួយរំលាយអាហារ និងធ្វើឲ្យស្រួលពោះ។ ក្រៅពីនេះវាជួយសំរួល អាការឈឺក្បាល ឈឺសន្លាក់ និងព្យាបាលអាការរាករួស។

ម្រេចខ្ចីមានសារធាតុ pierine ដែលមានក្លិនឆួលប្រហើរព្រមទាំងមានសារធាតុ Chavicine ដែលមានរសជាតិ ហិរ។ សារធាតុទាំងពីរមុខនេះគឺជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរីជួយការពារមហារីក និងមានអានុភាពរំញោច សរសៃប្រសាទ។ គុណសម្បត្តិដ៏ឆ្នើមរបស់វាមួយទៀតគឺជួយរំលាយជាតិពុលនៅក្នុងរាងកាយ៕

You might also like More from author