អ្វី​ទៅ​ជា​ អង់ទីប៊ីយ៉ូទិក?

(សុខភាព)៖ ថ្នាំអង់ទីប៊ីយ៉ូតីកគឺជាសារធាតុគីមី។ នៅពេលដែលមានសារធាតុទាំងនេះចូលទៅក្នុងរាងកាយ វានឹងសម្លាប់ឬទប់ស្កាត់មេរោគប្រភេទមួយចំនួននៅក្នុងរាយកាយ។ ម្យ៉ាងវិញទៀត វាជួយរាងកាយរបស់យើង ការពារនឹងជំងឺ។

ថ្នាំអង់ទីប៊ីយ៉ូទិចទំនើបមួយចំនួន ត្រូវបានផលិតចេញពីមីក្រុម ដែលជារបស់មានជីវិតតូចល្អិត។ ឧទាហរណ៍ បាក់តេរីនឹងផ្សិត គឺជាប្រភេទមីក្រុម។ មីក្រុមដែលត្រូវបានប្រើប្រាស់នៅក្នុងការផលិតថ្នាំអង់ទីប៊ីយ៉ូទិច គឺត្រូវគេជ្រើសរើសយកសមត្ថភាពរបស់ពួកវានៅក្នុងការបង្កើតសារធាតុគីមីដែលប្រឆាំងនិងមីក្រុមនៃជំងឺ។

មានន័យថា មនុស្សយើងកំពុងទាញយកផលប្រយោជន៍ ពីការប្រឹងប្រែងដែលមាននៅក្នុងធម្មជាតិក្នុងចំនោមមី ក្រុម។

ថ្នាំអង់ទីប៊ូយូទីចមានប្រសឹទ្ធភាពខ្លាំងណាស់នៅក្នុងការព្យាបាលជំងឺ និងធ្វើការតាមរបៀបផ្សេងៗគ្នា។ ថ្នាំអង់ទី ប៊ីយូទិចមួយគ្រាប់ អាចដើរតួនាទីតាមរបៀបខុសៗគ្នា។ ថ្នាំអង់ទីប៊ីយូទិចមួយគ្រាប់ អាចដើរតួនាទីតាមរបៀប ខុសៗគ្នាប្រឆាំងនឹងមេរោគខុសៗគ្នា។

វាអាចសម្លាប់មេរោគនៅក្នុងករណីមួយ ហើយនៅក្នុងករណីមួយទៀត វាអាចធ្វើឲ្យមេរោគទាំងនោះចុះខ្សោយ និងធ្វើឲ្យរាងកាយមនុស្សយើងមានការការពារពីធម្មជាតិ៕

You might also like More from author