មាន​ជំងឺ​ហឺត​ហើយ មិន​ចង់​ឲ្យកើត​ជំងឺ​ផ្តាសាយ​ទៀត គួរ​ធ្វើ​ម៉េច​ទៅ?

(សុខភាព)៖ អ្នកដែលមានជំងឺហឺត គឺប្រឈមខ្ពស់នឹងផលវបាកច្រើននៃជំងឺផ្តាសាយ។ ដូច្នេះ តើគួរតែធ្វើដូចម្តេច ទៅ? ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវដំបូន្មានមួយចំនួនដែលអ្នកគួរតែធ្វើ៖

• ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយរាល់ឆ្នាំ។ ចូរជ្រើសរើសថ្នាំចាក់ចៀសជាងប្រើស្ព្រាយបាញ់ច្រមុះ
• ចូរលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នាក្នុងគ្រួសារចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ដើម្បីជួយការពារអ្នកដែលមាន ជំងឺហឺត
• ចូរឧស្សាហ៍លាងសម្អាតដៃជាញឹកញាប់ និងចៀសឲ្យឆ្ងាយពីអ្នកដែលមានជំងឺ។ មិនត្រូវញ៉ាំអាហារ ភេសជ្ជៈ ឬសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយរួមគ្នាឡើយ
• ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាអ្នកចេញជារោគសញ្ញាជំងឺផ្តាសាយដូចជា ក្តៅខ្លួន ក្អក គ្រុនញ៉ាក់ ឈឺបំពង់ករ ឈឺក្បាល ឬអស់កម្លាំង៕

You might also like More from author