គន្លឹះ​​ថែរក្សា​ធ្មេញ និង​អញ្ចាញ​ឲ្យរឹងមាំ និង​ការពារ​បញ្ហានានា

(សុខភាព)៖ ខាងក្រោមនេះ គឺជារបៀបដែលអ្នក និងកូនរបស់អ្នកអាចធ្វើបាន ដើម្បីជួយឲ្យធ្មេញមានសុខភាពល្អ រឹងមាំ និងចៀសផុតការទៅជួបពេទ្យញឹកញាប់៖
1. ដុសសម្អាតធ្មេញរបស់អ្នកពីរដងក្នុងមួយថ្ងៃ
2. រូសចន្លោះរវាងធ្មេញរបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីយកកម្ទេចអាហារ ឬកម្ទេចកម្ទី និងបន្ទះដែលដាក់ នៅចន្លោះធ្មេញរបស់អ្នក
3. កាត់បន្ថយការញ៉ាំជាតិស្ករ ឬផ្អែម
4. មានរបៀបរស់នៅប្រកបដោយសុខភាពល្អ រួមទាំងការញ៉ាំអាហារមានសុខភាពល្អ
5. មិនជក់បារី
6. កម្រិតជាតិស្រា និងជាតិស្កររបស់អ្នក
7. បើមានកូន ត្រូវចាប់ផ្តើមដុះសម្អាតឲ្យកូនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
8. ទម្លាប់យកកុមារ និងខ្លួនឯងទៅពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់
9. កុំពន្យារពេលការព្យាបាលធ្មេញ៕

You might also like More from author