តើ​អ្នក​ធ្លាប់​មាន​អាការៈ​រួយក​ដែល​ឬទេ?

(សុខភាព)៖ អាការៈរឹងករហូតដល់ចុករោយក ផងនោះ កើតឡើងពីចលនាឈាមរត់មិនគ្រប់គ្រាន់ជាមួយពេល ដែលលំហូរឈាមរត់ទៅមិនដល់ជាលិកាសាច់ដុំ នៅត្រង់កញ្ចឹងក។ ដូច្នេះមានតែការប្រើទឹកក្តៅយកទៅស្អំនៅ ត្រង់កន្លែងរឹង ឬចុករោយនៅកនោះមួយស្របក់រូចប្តូរយកជាទឹកត្រជាក់មកស្អំជំនួសវិញ។

ប្រសិបបើអ្នកងូតទឹកដោយឧបករណ៍ផ្កាឈូក នោះជាដំបូងចូរអ្នកបាញ់ទឹកក្តៅឧណ្ណៗពីលើកញ្ចឹងក ឲ្យបានរយៈពេលប្រមាណ២០វិនាទី ដើម្បីធ្វើឲ្យលំហូរឈាមតាមចលនារបស់វានៅក្នុងសសៃកើនកម្រិតឡើង រូចទើបបាញ់ទឹកត្រជាក់នៅត្រង់កញ្ចឹងកនោះក្នុងរយៈពេល១០នាទី ដើម្បីឲ្យចលនាឈាមរត់ដំណើរការទៅ ស្មើនិងប្រក្រតី។

អ្នកគួរតែធ្វើបែបនេះឲ្យបាន៣ដង ក្នុងមួយសប្តាហ៍ ហើយជានិច្ចជាកាលអ្នកត្រូវបញ្ចប់ដោយការប្រើទឹក ត្រជាក់ជារៀងរាល់លើ។ កាលណាអ្នកងូតទឹកដោយប្រើឧបករណ៍ផ្កាឈូកនេះរូចហើយរូបកាយរបស់អ្នក ក៏នឹងបញ្ចូនបរិមាណឈាមឆ្ពោះទៅដល់ ស្រទាប់ស្បែកជាក់ជាពុំខាន៕

You might also like More from author