អ្នក​ចូល​ចិត្ត​ទទួល​ទាន​តែ​ចាស់​មាន​គ្រោះ​ថ្នាក់​ នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ខ្ពស់

(ស្កតឡេន)៖ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសស្កតឡេន និយាយថា បុរសដែលចូលចិត្តទទួលទានតែចាស់ ៤ ឬ៥ពែងក្នុងមួយថ្ងៃអាចមានគ្រោះថ្នាក់នៃការកើតជំងឺមហារីកក្រពេញប្រូស្តាតខ្ពស់។

លោកវេជ្ជបណ្ឌិត Kashif Shafique នៃវិទ្យាស្ថានសុខភាពនៅឯមហាវិទ្យាល័យ Glasgow បានរកឃើញថា អ្នកដែលទទួលទានតែច្រើនជាង៧ ពែងក្នុងមួយក្នុងមួយថ្ងៃ មានគ្រោះថ្នាក់នៃការកើតជំងមហារីកក្រពេញ ប្រូស្តាតខ្ពស់ជាងអ្នកដែលទទួលទឹកតែ ក្នុងបរិមាណតិចល្មមក្នុងមួយថ្ងៃ។

ការសិក្សាស្រាវជ្រាវបានធ្វើការស្ទង់មតិទៅលើអ្នកស្ម័គ្របុរសចំនួន ៦០១៦នាក់ ដែលភាគច្រើនមានអាយុចាប់ពី ២១ដល់ ៧៥ឆ្នាំ។ អ្នកស្ម័គ្រចិត្តទាំងនោះត្រូវបានគេឲ្យបំពេញលិខិតសំណួរចំលើយអំពីទំលាប់នៃការទទួលទាន តែ កាហ្វេ ជាតិអាកុល ការជក់បារីប្រចាំថ្ងៃនិងសុខភាពទូទៅរបស់ពួកគេ។

នៅក្នុងការធ្វើតេស្តនោះផងដែរ មានបុរសប្រហែល១ភាគ៥ នៃចំនួនបុរសទាំងអស់ ចូលចិត្តទទួលទានតែចាស់ ហើយពួកគេបានមានការកើនឡើងនៃឪកាសនៃកើតជំងឺមហារីកក្រពេញប្រូស្តាតដល់ទៅ ៦.៤ភាគរយ។
គួរបញ្ជាក់ដែរថា ការរកឃើញនេះត្រូវបានគេចេញផ្សាញនៅក្នុងសៀវភៅកំណត់ហេតុនៃរោគមហារីក និងរបបអាហារ៕

You might also like More from author