អត្ថប្រយោជន៍​នៃ​ផ្លែ​ល្ហុង​សម្រាប់​សុខភាព

• សាច់ល្ហុង
ផ្លែល្ហុងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន C E A និង សារធាតុ Flavonoids។ ពួកវាមានផ្ទុកវីតាមីន B អាស៊ីតហ្វលិក និង អាស៊ីត Pantothenic ដូចជាសារធាតុរ៉ែបូតាស្យូមជាដើម។ ទាំងអស់នេះជួយដល់សុខភាព សរសៃឈាមបេះដូង និង ជួយការពារប្រឆាំងទៅនឹងជំងឺមហារីក។ ពួកវាជួយរក្សាប្រព័ន្ទភាពសុំាអោយ មានសុខភាពល្អ និង ការពារការឆ្លងមេរោគត្រចៀកហើយព្រមទាំងប្រយុទ្ធប្រឆាំងជំងឺផ្តាសាយ។ លើសពីនេះ ល្ហុងសម្បូរទៅដោយជាតិសរសៃដែលជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលមិនល្អបាន។ គេអាចប្រើប្រាស់ផ្លែល្ហុង ទុំជាបង្អែមលាងមាត់ ឯផ្លែខ្ចីគេប្រើជាបន្លែសំរាប់ស្លបរិភោគ ។ នៅតំបន់ខ្លះ គេយកស្លឹកខ្ចីរបស់វា និងផ្កាធ្វើជាបន្លែផងដែរ។ ចំណែកនៅកោះជ្វាវិញ (ប្រទេសឥណ្ឌូណេស៊ី) គេយកផ្កាល្ហុងធ្វើជាបង្អែមទៀតផង ។ ស្លឹកល្ហុង កសិករអាចយកមកបុកលាយទឹកសំរាប់ការពារជំងឺរុក្ខជាតិ ដែលបង្កឡើងដោយមេរោគផ្សិតបានដែរ (ជំងឺដែលមានជាតិម្សៅសៗ នៅកន្លែងកើត) ។

• គ្រាប់ល្ហុង
ចំពោះគ្រាប់វាវិញ យើងក៏សង្កេតឃើញថា វាមានលក្ខណះសម្បត្តិនៃការការពារបាក់តេរី ធ្វើអោយមាន ប្រសិទ្ធភាពក្នុងការប្រឆាំងពពួកបាក់តេរីដូចជា Ecoli, Salmonella និង Staphylococcus ។ អ្វីដែលពិសេសគឺវា អាចការពារ និង ប្រឆាំងចំងីខ្សោយតម្រងនោមដោយសារធាតុពុល ជួយច្រោះជាតិពុល និងជួយសម្រួលដល់ ការដកយកប៉ារ៉ាស៊ីតចេញពីក្នុងពោះវៀតផងដែរ៕

You might also like More from author