ប្រូតេអ៊ីន​ឈ្មោះ «ខូឡាចេន» នៅ​ក្នុង​អាហារ​ ​ជួយ​ឲ្យ​ស្បែក​សថ្លា មិន​ងាយ​ជ្រីវជ្រួញ

(អង់គ្លេស)៖ ខូឡាចេន (Collagen) គឺជាប្រូតេអ៊ីនក្រោមស្បែកក្នុងបរិមាណ ១ភាគ៣ នៃប្រូតេអ៊ីនក្នុងរាងកាយ ជួយទាញកោសិកាស្បែកឲ្យតឹងណែន។ ជាក់ស្តែង ពេលវេលាកន្លងទៅ ធ្វើឲ្យជាតិ ខូឡាចេន មានការបាត់បង់បន្តិចម្តង នាំឲ្យស្បែកលែងតឹង លែងហាប់ណែនដូចមុន។ ប្រយោជន៍របស់ ខូឡាចេន រួមមាន ជួយឲ្យទាញស្បែក ដែលយាធ្លាក់ឲ្យតឹងណែនឡើងវិញ និងជួយកែបញ្ហាស្បែកខូច ដោយសារត្រូវកម្តៅកាំរស្មីយូវី ដុតរោលទៀតផង។

ម្យ៉ាងវិញទៀត វាអាចជួយឲ្យស្បែកសថ្លាជាងមុន ដោយការបង្កើនសំណើមដល់ស្បែ ធ្វើឲ្យស្បែកភ្លឺថ្លា និងមានសុខភាពល្អ។ បើមិនចង់ប្រើ ខូឡាចេន ជាប្រភេទអាហារបំប៉ន អ្នកអាចប្រើ ខូឡាចេន ពីធម្មជាតិក៏បានដែរ។

ខូឡាចេន មាននៅក្នុងអាហារ៖
១-ត្រីសមុទ្រ៖ ដូចជាត្រីសាល់ម៉ុន ត្រីប្លាធូ និងបបែលជាដើម ជាប្រភពដែលសម្បូរដោយខូឡាចេន។ ភាគច្រើននៅត្រង់ជាលិកាសាច់ភ្នែក និងស្បែករបស់ត្រីសមុទ្រទឹកជ្រៅ ប្រកបដោយអាស៊ីដអូមេហ្គា ដែលមានគុណសម្បត្តិ ជាអាហារដ៏ល្អរបស់ស្បែក។ ក្រៅពីនេះ ខូឡាចេន ដែលចម្រាញ់ចេញពីត្រីសមុទ្រមាន ម៉ូលេគុលស្រដៀងគ្នា និងខូឡាចេន ក្រោមស្បែករបស់មនុស្ស។
២- សារាយសមុទ្រ ឬសារាយទឹកសាប៖ សុទ្ធតែមានធាតុផ្សំរបស់ខូឡាចេន និងសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី។
៣- ទឹកដូង៖ មានសារធាតុអេស្រ្តូចេន និងអ៊ីឡាស្ទីនក្រោមស្បែក។
៤- សាច់មាន់ និងសាច់ជ្រូក៖ ខូឡាចេនមានច្រើន នៅក្នុងប្រូតេអ៊ីនរបស់សាច់។
៥- ស៊ុតស៖ មានសារធាតុប្រូលីន និងសារធាតុឡៃស៊ីន ដែលអាចបំលែងជាខូឡាចេនបាន។
៦- ផ្សិតគ្រប់ប្រភេទ៖ ផ្សិតម្ជុល ផ្សិតត្រចៀកកណ្តុរជាដើម សុទ្ធតែមានធាតុផ្សំរបស់ខូឡាចេន។
៧-បន្លែពណ៌បៃតង៖ តែងមានវីតាមីន C ច្រើន និងសារធាតុស្ពាន់ធ័រ ដែលជួយនៅក្នុងការផលិតខូឡាចេន ជួយបង្កើតប្រសិទ្ធភាព ក្នុងការយកប្រូតេអ៊ីន ទៅបំប៉នរាងកាយ និងជួយពង្រឹងកោសិកាស្បែកឲ្យរឹងមាំ ដូចជាត្រសក់ ឃិនឆាយ ទំពាំងបារាំង សាឡាដ ខាត់ណាជាដើម។
៨- ផ្លែឈើក្រហម៖ មានសារធាតុលីកូពីន ជួយនៅក្នុងការធ្វើប្រតិកម្មអុកស៊ីដកម្ម ដែលពាក់ព័ន្ធនិងការផលិតខូឡាចេន ក្រោមស្បែក ដូចជា ឆៃថាវក្រហម ប៉េងប៉ោះ ក្រូចថ្លុង ស្រកានាគ ផ្លែប៉ោម ផ្លែប៊ើរី ជាដើម។ ផ្លែឈើទាំងនេះមាន ខូឡាចេនច្រើន ដែលរាងកាយត្រូវការ ក៏ប៉ុន្តែប្រភេទផ្លែឈើទាំងនេះ មានបរិមាណខូឡាចេន តិចជាងនៅក្នុងសាច់៕

You might also like More from author