អត្ថប្រយោជន៍ របស់​ប៉េងប៉ោះ ចំពោះ​សម្រស់អ្នក!

(សុខភាព)៖ ប៉េងប៉ោះ គឺជាបន្លែដែលមិនត្រឹមតែល្អ ចំពោះសុខភាពអ្នកនោះទេ វាថែមទាំងអាចជួយធ្វើឲ្យ អ្នកស្អាតទៀតផង។ ដូចនេះតើវាអាចជួយសម្ជស្សអ្នក ត្រង់កន្លែងណាខ្លះទៅ?

• ទប់ទល់នឹងស្បែកជ្រួញ៖
នៅក្នុងប៉េងប៉ោះនេះ មានសារធាតុដែលអាចជួយការពារ ស្បែកអ្នកមិនឲ្យខូចឡើយ។ ដូចនេះវាមិនងាយធ្វើឲ្យជ្រួញឡើយ ព្រោះវាអាចជួយការពារ ស្បែកអ្នកបានល្អ។

• បំបាត់ស្នាមអ៊ុចខ្មៅ៖
ប្រសិនជាមុខអ្នកមានស្នាមអ៊ុចខ្មៅ អ្នកអាចញ៉ាំទឹកប៉េងប៉ោះ មួយថ្ងៃចំនួនមួយកែវបាន នោះវានឹងជួយធ្វើឲ្យវាមានស្នាម មិនសូវខ្មៅដូចមុនឡើយ។

• ធ្វើឲ្យអ្នកមានស្បែកស៖
នៅក្នុងប៉េងប៉ោះនេះ មានសារធាតុជាច្រើនដែលអាចជួយធ្វើឲ្យស្បែកអ្នកស និងម៉ត់រលោង។

• ព្យាបាលជំងឺស្បែក៖
នៅពេលដែលស្បែកអ្នកមានបញ្ហា អ្នកអាចយកប៉េងប៉ោះដោយចិតសំបក និងយកគ្រាប់ចេញ បន្ទាប់មកកិនវាឲ្យម៉ត់ ហើយលាបលើកន្លែង ដែលស្បែកអ្នកមានបញ្ហា ចំនួន២ទៅ៣ថ្ងៃ វានឹងអាចជួយសម្លាប់មេរោគបាន៕

You might also like More from author