ស្វែងយល់​ពី​ការ​ប្រើប្រាស់​ឡេ ឲ្យ​ត្រូវ​តាម​រដូវកាល

- Advertisement -

ការប្រើប្រាស់ឡេបំរុងស្បែក ត្រូវប្រើឲ្យសមស្របទៅនឹងអាកាសធាតុ ឬរដូវកាលជានិច្ច ពុំមែនប្រើតែម្តងពេញមួយឆ្នាំមិនចំណាំថា រដូវរងាប្រើប្រភេទណា រដូវក្តៅប្រើប្រភេទណានោះទេ។

រដូវក្តៅ៖ ស្បែករបស់អ្នកត្រូវការបំរុងតិចតួច តែត្រូវការការពារ ហេតុនេះហើយទើបអ្នកគួរប្រើឡេ ដែលមានជាតិសំណើមប្រភេទស្រាល តែមាន SPE ប្រមាណ ១៥-២០ ដើម្បីការពារកំដៅថ្ងៃឬកាំរស្មី UV។

រដូវរងា៖ ស្បែករបស់អ្នកត្រូវស្ងួតក្រៀម ដោយសារត្រូវខ្យល់ត្រជាក់ ដូចនេះអ្នកគួរបំរុងស្បែកដោយក្រែម ឬឡេ ដែលមានសភាពខាប់បន្តិច ដើម្បីផ្តល់ភាពស្រទន់ និងសំណើមដល់ស្បែក កុំឲ្យមានការបែកស្រកាមិនស្រស់ស្អាត។

រដូវភ្លៀង៖ គួរយកចិត្តទុកដាក់លើឡេដែលមានជាតិសំណើម ដែលឆាប់ស្ងួត និងមិនប្រឡាក់ប្រឡូក៕

You might also like More from author