សម្រស់ស្រស់ស្អាត ដោយសារការគេង
បណ្តាតារាបង្ហាញម៉ូដ ស្រីស្អាតនានា ប្រាកដជាស្គាល់ពាក្យថា គេងដើម្បីសម្រស់ ឬគេងឲ្យស្រស់ស្អាតនេះហើយ ព្រោះការគេងលង់លក់នេះ និងជួយឲ្យស្បែក ទាំងស្បែកមុខ និងស្បែកសព្វរាងកាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច។
ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមត ១យប់ ក៏ដោយ ក៏នឹងបង្ហាញផលឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខមានស្នាមជ្រីវជ្រូញ និងស្លេកស្លាំង។ ហើយប្រសិនអត់ងងុយលើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់ នឹងផ្តល់ផលឲ្យកែវភ្នែកមិនស្រស់ថ្លា ហើយស្បែកសព្វរាងកាយ មើលទៅមិនស្រស់ថ្លា គ្មានពន្លឺឡើយ។
ផ្ទុយទៅវិញស្បែករបស់អ្នក និងតឹងណែនរលើបរលោងផូរផង់ គ្មានស្នាមជ្រួញបាន ប្រសិនបើអ្នកបានគេងយ៉ាងលក់ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗមករំខានប្រមាណ ៧ ទៅ ៩ម៉ោងពេញ។
អ្នកគួរចងចាំថា ប្រសិនបើអ្នកបានគេង ៦ម៉ោង ចាត់ទុកថាល្អ តែពុំមែនជារូបមន្តរបស់ការគេង ដើម្បីសម្រស់ឡើយ ប៉ុន្តែបើគេងតិចជាង ៦ម៉ោង ចាត់ទុកថា ជាការបំផ្លាញសុខភាពរបស់ស្បែក ដោយប្រយោល និងប្រសិនបើអ្នកគេងច្រើនជាង ៨ម៉ោង ក៏មិនល្អដែរ ព្រោះអុកស៊ីសែនក្នុងស្បែក នឹងអស់មិនជួយឲ្យស្បែកស្រស់ស្អាតទេ ដូច្នេះការគេង ដែលសមស្រប សម្រាប់ឲ្យស្បែកស្រស់ស្អាត គឺក្នុងចន្លោះពី ៧ ទៅ ៨ម៉ោង ក្នុងមួយថ្ងៃ៕