វិធី ៥យ៉ាង ជួយ​​កែ​ខៃ​បបូរ​មាត់​សុភាព​នារី ឲ្យ​ស្រស់​ស្អាត ​និង​ទាក់ទាញ

ប្រសិនបើអ្នកចង់មានស្នាមញញឹមដ៏ស្រស់ស្អាត នឹងជាទីពេញចិត្ត ក៏ប៉ុន្តែអ្នកមានឧបសគ្គ ត្រង់រូបរាងមាត់មិនស្អាត ដូចអ្នកដទៃនោះ អ្នកមិនត្រូវតូចចិត្តនោះឡើយ ព្រោះថា រង្វង់មាត់ដែលមានបញ្ហារបស់អ្នក នឹងអាចកែខៃ ឲ្យស្រស់ស្អាតបាន ប្រសិនបើអ្នកអនុវត្តន៍ តាមការណែនាំទាំង ៥ចំនុច ដូចខាងក្រោម៖

១- បបូរមាត់ស្តើង

អ្នកត្រូវកែប្រែបបូរមាត់របស់អ្នក ដោយការប្រើខ្មៅគូសបបូរមាត់ គូសឲ្យលើសបបូរមាត់ពិតបន្តិច ហើយអ្នកត្រូវលាបក្រេមពណ៌ខ្ចី ដូចជាពណ៌ផ្កាឈូកខ្ចី ហើយត្រូវយកក្រេមពណ៌ផ្លែប៉ែស (រាងក្រហម) មកលាបពីលើម្តងទៀត ព្រោះវានឹងជួយឲ្យបបូរមាត់របស់អ្នក មើលទៅមិនសូវស្តើង ហើយមានភាពស្រស់ស្អាត។ មួយវិញទៀត អ្នកគួរចៀសវាងលាបក្រេមពណ៌ចាស់ៗ ព្រោះវានឹងធ្វើឲ្យបបូរមាត់របស់អ្នក មើលទៅកាន់តែស្តើងជាងមុន។

២- បបូរមាត់ក្រាស់

អ្នកអាចកាត់បន្ថយភាពក្រាស់បាន ដោយការគូររូបមាត់ ឲ្យជិតខ្សែខាងក្នុង របស់បបូរមាត់ពិត ដើម្បីឲ្យមើលទៅមិនសូវក្រាស់ ហើយអ្នកត្រូវលាបក្រេមបបូរមាត់ ផ្នែកកណ្តាល មិនឆើត ឬមិនចាស់ពេក។ អ្នកគួរចៀសវាង ការប្រើប្រាស់ក្រេមប្រភេទណា ដែលជារលោង ឬផ្លេកៗខ្លាំងពេក ព្រោះវានឹងធ្វើឲ្យមាត់ របស់អ្នកក្រាស់ជាមុន។

៣- បបូរមាត់ធ្លាក់

អ្នកដែលមានបបូរមាត់ធ្លាក់យារចុះក្រោម ត្រូវគូសបបូរមាត់ខាងក្រោមឲ្យវែងៗឡើង លើសពីរង្វះមាត់បន្តិច រួចអ្នកត្រូវគូសបបូរមាត់ខាងលើ ឲ្យចុងខ្សែជិតគ្នា។ បន្ទាប់ពីនោះ អ្នកត្រូវលាបក្រេម ១ជាន់ទៀត។

៤- បបូរមាត់ត្រង់

មាត់ប្រភេទនេះ គឺជាមាត់ដែលមានផ្នែកខាងលើ ជាខ្សែត្រង់ ដូចនេះអ្នកត្រូវគូស ជាស្នាមកោងឡើងទៅលើ ដោយប្រើខ្មៅដៃគូសជារាងអក្សរ V លើបបូរមាត់ បរិវេណក្រោមច្រមុះជាមុន ទើបគូសបបូរមាត់ និងលាបក្រេមបបូរមាត់ តាមធម្មតា។

៥- បបូរមាត់ស្រគាំ

អ្នកដែលមានបបូរមាត់ស្រគាំ ត្រូវលាបម្ស៉ៅហុយ ឲ្យសព្វលើរង្វង់មាត់ មុននឹងលាបក្រែមបបូរមាត់ ព្រោះវានឹងជួយឲ្យក្រែម លាបបបូរមាត់ជាប់បានយូរ ព្រមទាំងមានពណ៌រំលេច ស្រស់ស្អាតជានិច្ច។

You might also like More from author