វិធី​ថែរក្សា​ស្បែក​មុខ​​ស្អាត​ ភ្លឺរលោងសម្រាប់បបុរស

- Advertisement -

ការថែរក្សាស្បែកមិនមែនមានតែ ចំពោះសម្រាប់តែស្រ្តីទាំងអស់នោះទេ បុរសក៏ត្រូវថែរក្សាស្បែកមុខ និង  ចិញ្ចឹមស្បែកមុខ ដូចជាស្ត្រីផងដែរ។

មុនពេលដែលអ្នកចាប់ផ្តើម ថែរក្សាស្បែកជាប្រចំា  អ្នកត្រូវដឹងពីប្រភេទ ស្បែកមុខរបស់អ្នក ជាមុនសិន  ថាវាជាប្រភេទស្បែកមុខ មានខ្លាញ់ធម្មតា ស្ងួត ឬជំាំដោយកំដៅថ្ងៃ។ នៅពេលអ្នកដឹងពី ប្រភេទស្បែកមុខរបស់អ្នកហើយ អ្នកនិងត្រូវស្វែងរកផលិតផលអ្វី ដែលអ្នកគួរប្រើ និងវិធីប្រើ ព្រមទាំងពិនិត្យមើល ថាវាមានខ្លាំងដូចផលិតផលរបស់ស្រ្តីនោះទេ។

ខាងក្រោមនេះ គឺជាចំណុចខ្លះដែរអ្នកគួរដឹង?

១. ចាប់ផ្តើមដោយការលាងសម្អាតមុខ

ប្រសិនបើអ្នកខ្ចិលមិនចងធ្វើអ្វីទេនោះ ការលាងសម្អាតមុខ គឺជាកត្តាសំខាន់បំផុត ដែលអ្នកអាចធ្វើបាន។ ចូរស្វែងរកផលិតផលលាងមុខ ដែលសមជាមួយនិងស្បែករបស់អ្នក និងប្រើវារហូតទៅ។ បើអាចធ្វើទៅបានគួរចៀសវាង ប្រើសាប៊ូដុំដលាងមុខ ព្រោះវាអាចធ្វើឲ្យស្បែកមុខយើងស្ងួត។ សាប៊ូគួរប្រើត្រង់បរិវេណក ចុះមកក្រោមបានហើយ។ ត្រូវជ្រើសរើសក្រែមថែរក្សាស្បែក  ប្រសិនបើអ្នកមានស្បែកស្ងួត  និងមានជាតិប្រេងច្រើនលើស្បែក ប៉ុន្តែមិនត្រូវប្រើច្រើនដងពេកទេ។

២. បំបាត់ស្បែកងាប់

ការជម្រុះស្បែកងាប់ កោសិការស្បែកងាប់ចេញ គឺជាកត្តាសំខាន់បំផុត  វាថែមទាំងជួយដល់ ចលនាឈាមរត់បានស្រួល ធ្វើឲ្យស្បែករបស់អ្នកមានសភាពភ្លឺ  និងមានសុខភាពល្អ។តាមការសិក្សាថ្មីបានបង្ហាញឲ្យឃើញថា  កត្តាដែលអាចឲ្យបុរស មានស្បែកវ័យក្មេងជាងវ័យ គឺការលាងសម្អាត និងជម្រុះស្បែកចាស់ ឲ្យបានរាល់ថ្ងៃដូចគ្នា ទៅនិងការកោពុកមាត់។

៣. ក្រែមការពារកម្តៅថ្ងៃ

អ្នករាល់គ្នាយល់ថា ក្រែមការពារកម្តៅថ្ងៃ គឺជាវត្ថុសំខាន់បំផុត សម្រាប់រក្សាសុខភាពស្បែក។ វាមានប្រសិទ្ឋភាពល្អ ប្រសិនបើអ្នកចេះប្រើវា បានត្រឹមត្រូវ។ ក្រែមប្រភេទ SPP 15 ជាក្រែមល្អបំផុត សម្រាប់ការប្រើលើកដំបូង។ យើងអាចលាបវាឲ្យបាន រយៈពេលមួយម៉ោងគន្លះ មុនពេលចេញទៅក្រៅផ្ទះ ប្រសិនបើអ្នកចេញទៅក្រៅយូរ អ្នកអាចប្រើក្រែមប្រភេទ SPP 30។

៤. តើត្រូវកោរឬ កាត់ពុកមាត់

ពុកមាត់ពុកចង្កា គឺជារឿងធម្មតា សម្រាប់មនុស្សបុរស។ អ្នកមិនចំាបាច់កោរជាញឹកញាប់ក៏បាន ប៉ុន្តែបើអ្នកចងកាត់និងកោរចេញ  ត្រូវជ្រើសរើសឡាមណា ដែលស័ក្តិសម និង ហ្វូមលាបសម្លាប់មេរោគ  បាក់តេរី បន្ទន់គល់រោម និង រក្សាស្បែកឲ្យទន់ ។ អ្នកគួរបញ្ឍប់ការប្រើ ផលិតផលកោរពុកមាត់ណា ដែលមានសារធាតុអាល់កុល  ដែលអាចឲ្យដាច់រលាត់ស្បែក ត្រង់បរិវេណកោរ។

៥. ការធ្វើឲ្យស្បែកមានសំណើម

ជាទូទៅបុរសមានប្រភេទ ស្បែកខ្លាញ់ជាងស្រ្តី បុរសមានសភាពស្បែកជ្រួញជាស្រ្តី។ ក្រែមជួយផ្តល់ សំណើមដល់ស្បែក គឺពិតជាអាចជួយអ្នកបានខ្លះ  ក្រែមមួយចំនួនមានបញ្ចូលជាតិប្រេងបន្លែ ដែលល្អសម្រាប់ស្បែក មិនធ្វើឲ្យរន្ឋញើសកកស្ទះនោះទេ។ ប៉ុន្តែអ្នកមិនចំាបាច់ ចំណាយលើគ្រឿងសម្អាង និង ក្រែមទាំងអស់នេះ ច្រើនពេកនោះ។ ការចេះថែរក្សាស្បែក គឺជាទម្លាប់ល្អ  អ្នកអាចឈានជំហានដំបូង បើសិនអ្នកមិនធ្លាប់ពីមុន ថាតើវាមានលទ្ឋផលប្រសើដែរឬទេ៕

You might also like More from author