ខាត់​ស្បែក​ឲ្យ​ស​​ ដោយ​ប្រើប្រាស់​ល្ហុងទុំ

- Advertisement -

ល្ហុងគឺជារូបមន្តដ៏មានប្រសឹទ្ធភាពមួយ នៅក្នុងការធ្វើឲ្យស្បែកស តាមបែបធម្មជាតិ ព្រោះវាមានអង់ហ្ស៊ីម ដែលជួយជំរុញ ការផ្លាស់ប្តូរកោសិកាស្បែក និងបង្កើតកោសិកាស្បែកថ្មី ថែមទាំងជួយថ្មមស្បែកឲ្យទន់ទៀតផង។

ក្រៅពីអាចយកមកបំប៉នស្បែក ការទទួលទានល្ហុងទុំ ក៏អាចជួយឲ្យស្បែកកាន់តែភ្លឺស្អាត ដោយសារតែល្ហុងទុំសំបូរដោយ វីតាមីន A,E, និងC រួមទាំងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលជួយបង្កើតជាតិសំណើមដល់ស្បែក។ រីឯស្ករស គឺជាក្រែមខាត់ស្បែកធម្មជាតិ ដែលងាយរកក្នុងផ្ទះបាយរបស់អ្នក ហើយដើម្បីសុខភាពដែលល្អ គួរខាត់ស្បែកមុខ ១សប្តាហ៍ម្តង តាមវិធីដូចខាងក្រោមៈ

១. ប្រើស្លាបព្រាកិនល្ហុងទុំឲ្យម៉ដ្ឋ

២. ដាក់ស្ករសចូលលាយជាមួយនឹងល្ហុងទុំ

៣. លាងមុខឲ្យស្អាត លាបសមាសធាតុផ្សំទាំង២ នេះ រួចខាត់ស្បែកមុខ ក្នុងទិសដៅជារង្វង់ឲ្យសព្វផ្ទៃមុខ បំពោកទុក ២០នាទី ទើបលាងចេញ៕

You might also like More from author