គេង​ច្រើន​មិន​ធាត់​ទេ ​ប៉ុន្តែ​ធ្វើ​ឲ្យ​​ស្បែក​​ស្រស់​ថ្លា និង​ស្អា​ត​​ជាង​មុន

- Advertisement -

(អាមេរិក)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព របស់អាមេរិក Health News បានឲ្យដឹងថា បណ្តាតារាបង្ហាញម៉ូដ ស្រីស្អាតនានាប្រាកដជាស្គាល់ពាក្យថា គេងដើម្បីសម្រស់ឬគេងឲ្យស្រស់ស្អាត នេះហើយ ព្រោះការគេងលង់លក់នេះ និងជួយឲ្យស្បែក ទាំងស្បែកមុខ និងស្បែកសព្វរាងកាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច។

ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមត១យប់ក៏ដោយ ក៏នឹងបង្ហាញផលឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខមានស្នាមជ្រីវជ្រួញ និងស្លេកស្លាំង។ ប្រសិនអត់ងងុយលើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់ នឹងផ្តល់ផលឲ្យកែវភ្នែកមិនស្រស់ថ្លា ហើយស្បែកសព្វរាងកាយមើលទៅ មិនស្រស់ថ្លា គ្មានពន្លឺឡើយ។ ផ្ទុយទៅវិញស្បែករបស់អ្នក និងតឹងណែន រលើបរលោងផូរផង់ គ្មានស្នាមជ្រួញ ប្រសិនបើអ្នកបានគេងយ៉ាងលក់ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗ មករំខានប្រមាណ៧ទៅ៨ម៉ោងពេញ។

អ្នកគួរចងចាំថា ប្រសិនបើអ្នកបានគេង ៦ម៉ោង ចាត់ទុកថាល្អ តែពុំមែនជារូបមន្ត របស់គេងដើម្បីសម្រស់ឡើយ ប៉ុន្តែបើគេងតិចជាង៦ម៉ោង ចាត់ទុកថា ជាការបំផ្លាញសុខភាពរបស់ស្បែក ដោយប្រយោល និងប្រសិនបើអ្នក​គេងច្រើនជាង៨ម៉ោង ក៏មិនល្អដែរ ព្រោះអុកស៊ីសែនក្នុងស្បែក នឹងអស់មិនជួយឲ្យស្បែកស្រស់ស្អាតទេ
ដូច្នេះការគេង ដែលសមស្របសម្រាប់ឲ្យស្បែកស្រស់ស្អាត គឺក្នុងចន្លោះពី ៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃ៕

Image result for sleeping
Related image

Image result for sleeping

Related image

Related image

You might also like More from author