ចូលដល់​​វ័យ​ពាក់​កណ្តាល ៥០ ហើយ គួរ​ថែ​ស្បែក​យ៉ាង​ណា​ឲ្យ​នៅ​តែ​ក្មេង?

(សុខភាព)៖ នៅពេលឈានជើងចូលវ័យ ២៥ឆ្នាំ អ្វីៗក៏បានប្រែប្រួល មិនថាការងារ និងរូបរាងកាយរបស់យើង។ ជាមួយគ្នានេះដែរ មកដល់វ័យ ២៥ឆ្នាំនេះ ស្បែកក៏ចាប់ផ្តើមបង្ហាញស្នាមជ្រីវជ្រួញ មានចេញអាចម៍រុញ ស្បែកស្ងួត រង្វង់ភ្នែកខ្មៅ ជាដើម។ ដោយឡែក ការតុបតែងមុខ គ្រាន់តែជាវិធីដោះស្រាយបណ្តោះអាសន្នមួយប៉ុណ្ណោះ សម្រាប់បញ្ហាជាអចិន្រ្តៃបែបនេះ ព្រោះថា បញ្ហាទាំងនេះនៅតែបន្តកើតមានបន្ទាប់ពីយលាងលាងសម្អាតគ្រឿងសំអាងចេញ។ ជាក់ស្តែង អ្វីដែលស្បែករបស់អ្នកត្រូវការចាំបាច់បំផុតនៅក្នុងវ័យ២៥ នេះគឺការថែរក្សា។ ខាងក្រោមនេះគឺជាវីធីសាមញ្ញ៩យ៉ាង ដែលអាចជួយឲ្យអ្នកមានអាយុ២៥ឆ្នាំ មានស្បែកស្រស់ថ្លា និងនៅក្មេងដដែល៖

១. លាងសម្អាតផ្ទៃមុខ៖
នេះគឺជាវិធីសំខាន់ណាស់សម្រាប់ថែក្សាស្បែកមុខ។ អ្នកគួរជ្រើសរើសហ្វូមលាងមុខណាឲ្យត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នក។ ជាក់ស្តែងការលុបលាងមុខដោយហ្វូម អាចជួយកម្ចាត់ជាតិខ្លាញ់នៅលើផ្ទៃមុខ ដែលអាចជួយឲ្យស្បែកមានសភាពស្រស់ថ្លា និងទន់រលោង។ អ្នកគួរលុបលាងមុខឲ្យបាន២ដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងមុនពេលចូលគេង។

២. ប្រើប្រាស់ផលិតផលបន្តឹងស្បែកមុខ៖
ការបន្តឹងស្បែកមុខក៏ជាផ្នែកមួយសំខាន់ផងដែរ ក្នុងការថែរក្សាស្បែកនៅក្នុងវ័យ២៥ឆ្នាំនេះ។ បន្ទាប់ពីអ្នកបានសម្អាតមុខរួចរាល់ហើយ អ្នកគួរប្រើប្រាស់ផលិតផលផ្តល់សំណើម និងជួយបន្តឹងស្បែកមុខផងដែរ ជៀសវាងស្នាមជ្រីវជ្រួញមានការកើតឡើងកាន់តែច្រើនឡើងៗ។

៣. ផ្តល់សំណើមដល់ស្បែក៖
ស្បែកត្រូវការសំណើមខ្លាំងនៅក្នុងវ័យនេះ។ នៅពេលអ្នកមានអារម្មណ៍ថា ស្បែកស្ងួត អ្នកគួរផ្តល់សំណើមដល់ស្បែក ដោយជ្រើសរើសយកក្រែមលាបស្បែកណា ដែលអាចផ្តល់សំណើមដល់ស្បែកបានល្អ និងត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នក។

៤. ខាត់ស្បែក៖
ស្បែកស្ងួត និងឆាប់ចាស់ ត្រូវបានកើតឡើងដោយការមិនជំរុះកោសិកាចាស់ៗចោល។ ហេតុដូច្នេះហើយ អ្នកគួរព្យាយាមថែរក្សាស្បែករបស់អ្នក ដោយការខាត់ស្បែកជាមួយនឹងស្រូវសាលី ឬក្រូច ដើម្បីធ្វើការជំរុះកោសិកាស្បែកចាស់ចោល និងបណ្តុះកោសិកាថ្មីមកវិញ ដោយអាចជួយឲ្យស្បែកភ្លឺ ស្រស់ថ្លា និងបំបាត់ភាពជ្រីវជ្រួញផងដែរ។ ជាក់ស្តែង អ្នកគួរធ្វើការខាត់ស្បែកយ៉ាងហោចណាស់ ឲ្យបានម្តងក្នុងមួយសប្តាហ៍នោះជាការប្រសើរ។

៥. ការការពារស្បែក៖
ចូរចងចាំថា ការពារប្រសើរជាងព្យាបាល។ កម្តៅព្រះអាទិត្យអាចធ្វើឲ្យស្បែកឆាប់ជ្រីវជ្រួញទាំងមិនដឹងខ្លួន។ ហេតុដូច្នេះហើយអ្នកគួរប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃជាប្រចាំ ខណៈពេលដែលត្រូវចេញទៅខាងក្រៅផ្ទះ។

៦. ការម៉ាស្សាមុខ៖
ការម៉ាស្សាមុខពិតជាសំខាន់ណាស់សម្រាប់ស្ត្រីដែលមានអាយុ ២៥ឆ្នាំ ឬ ២៥ឆ្នាំឡើងទៅ ដោយវាអាចជួយឲ្យស្បែកមានសភាពតឹង ស្រស់ថ្លា និងការពារការកកើតនៃស្នាមជ្រីវជ្រួញផងដែរ។

៧. បិទម៉ាសមុខ៖
ប្រសិនបើអ្នកមិនចេះម៉ាស្សាមុខ ឬ គ្មានពេលទៅម៉ាស្សានៅខាងក្រៅនោះទេ អ្នកក៏អាចថែរក្សាផ្ទៃមុខដោយការបិទម៉ាសមុខបានដែរ ដោយវាអាចជួយឲ្យស្បែកមានសភាពតឹង ស្រស់ថ្លា និងការពារការកកើតនៃស្នាមជ្រីវជ្រួញ និងមើលទៅក្មេងជាងវ័យ។

៨. ប្រើប្រាស់ផលិតផលការពារស្នាមជ្រីវជ្រួញ៖
មកដល់អាយុនេះហើយ អ្នកគួរជ្រើសរើសផលិតផលណាដែលត្រូវនឹងស្បែកមុខរបស់អ្នក ដើម្បីបំបាត់ និងការពារស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ។ នៅក្នុងនោះអ្នកក៏អាចជ្រើសរើសប្រភេទផលិតផលណា ដែលមានសារជាតិខូឡាចេន វីតាមីន A និង វីតាមីន E ព្រមទាំងសារធាតុធម្មជាតិដទៃទៀត។

៩. របបអាហារ៖
អ្នកគួរបង្កើនការទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរទទួលទានទឹកយ៉ាងហោចណាស់ឲ្យបាន ៦ ទៅ ៨កែវក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអាការៈស្បែកស្ងួត៕

You might also like More from author