មានដឹងឬអត់​? ទឹកដោះ​គោ​ជូរ​អាច​ជួយព្យាបាលជំងឺ​មួយចំនួនបាន!

(អាមេរិក)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព អាមេរិក Health News បានឲ្យដឹងថា អ្នកដែលមានអាការៈរាគរួស ដោយសារតែមានមេរោគអតិសុខុមប្រាណនៅក្នុងពោះវៀន ក៏ប៉ុន្តែអតិសុខុមប្រាណនៅក្នុងទឹកដោះគោជូរ ឬ យ៉ាអួ ជាអ្នកកម្ចាត់អតិសុខុមប្រាណអាក្រក់ទាំងអស់ ទើបការទទួលទានយ៉ាអួ ធ្វើឲ្យអាការៈរាគរួសរបស់អ្នក បានធូរស្រាលយ៉ាងឆាប់រហ័ស។

វាមានជាតិខ្លាញ់តិច ហើយជាប្រភពរួមនៃសារធាតុអាហារសំខាន់ៗដល់ទៅ ១១ប្រភេទ ដូចជា ជាតិអ៊ីយ៉ុត កាល់ស្យូម វីតាមីន B2 ប្រូតេអ៊ីន វីតាមីន B12 ទ្រីតូហ្វាន ប៉ូតាស្យូម ម៉ូលីបដែន ស័ង្កសី និងវីតាមីន B5។ ដូច្នេះហើយទើបអ្នក ដែលទទួលទានយ៉ាអួជាប្រចាំ មានអាយុវែង នឹងសុខភាពរឹងមាំ។

ទោះបីជាវាធ្វើពីទឹកដោះគោ ប៉ុន្តែយ៉ាអួផ្តល់ជាតិប្រូតេអ៊ីន និងកាល់ស្យូមខ្ពស់ជាងទឹកដោះគោធម្មតា។ ធម្មតាពោះវៀនមិនអាចរំលាយទឹកដោះគោបានទេ ប៉ុន្តែចំពោះយ៉ាអួ ពោះវៀនអាចរំលាយបានយ៉ាងស្រួល ព្រោះនៅក្នុងយ៉ាអួមានជាតិអាស៊ីតឡេកទិក ដែលជួយរំលាយជាតិកាល់ស្យូមឲ្យតូចជាងមុន ធ្វើឲ្យរាងកាយអាចប៊ឺតស្រូបយកទៅប្រើការបាន។

ជាតិកាលស្យូមខ្ពស់ ដែលបានពីយ៉ាអួនឹងធ្វើឲ្យឆ្អឹងរឹមាំ ជួយការពារជំងឺពុកឆ្អឹង លើសឈាម ជំងឺមហារីកពោះវៀន និងជួយជំរុញប្រព័ន្ធដុតបំលែងថាមពល ធ្វើឲ្យអ្នកស្រកទំងន់ ដោយមិនមានអាការៈហេវហត់ទៀតផង។

ធ្វើឲ្យមាត់ស្អាត ជួយកម្ចាត់ក្លិនមាត់ និងជំងឺអញ្ចាញធ្មេញ។ បង្កើនប្រព័ន្ធរាងកាយ ព្រោះបាក់តេរីក្នុងយ៉ាអួធ្វើឲ្យរាងកាយ អាចធ្វើសំយោគ វីតាមីន K និង B នៅក្នុងពោះវៀនបានយ៉ាងល្អ៕

You might also like More from author