អត្ថប្រយោជន៍​នៃ​សូកូឡាខ្មៅ «Dark Chocolate» ចំពោះ​សុខភាព

- Advertisement -

(សុខភាព)៖ សូកូឡាខ្មៅមានផ្ទុក ទៅដោយសារធាតុចិញ្ចឹម ដែលអាចជួយឲ្យអ្នកមានសុខភាពល្អ។ វាត្រូវបានផលិតចេញ ពីគ្រាប់ធញ្ញជាតិរបស់ដើមកាកាវ ដែលមានសារធាតុប្រឆាំង នឹងអុកស៊ីតកម្មនៅក្នុងរាងកាយ របស់យើង។ តាមការស្រាវជ្រាវបានបង្ហាញាថា សូកូឡាខ្មៅ វាមានផ្ទុកនូវជាតិស្ករតិចបំផុត ដែលអាចជួយបំប៉នដល់សុខភាពរបស់អ្នក និងកាត់បន្ថយ ដល់ការកើតមាននូវជំងឺបេះដូង។

១. សូកូឡាខ្មៅសំបូរ ទៅដោយសារធាតុចិញ្ចឹមខ្ពស់
ប្រសិនបើអ្នកទិញសូកូឡាខ្មៅ ដែលមានគុណភាព ហើយមានសារធាតុកាកាវខ្ពស់នោះ វាកាន់តែសំបូរទៅដោយសារធាតុចិញ្ចឹម កាន់តែច្រើន។ សូកូឡាខ្មៅ មានផ្ទុកនូវសារធាតុសរសៃមួយចំនួន និងមានផ្ទុកនូវសារធាតុរ៉ែផងដែរ។

សូកូឡាខ្មៅ ១០០ក្រាម ដែលផ្ទុកនូវជាតិកាកាវពី ៧០ទៅ៨៥% ហើយនិងមានសារធាតុចិញ្ចឹម ផ្សេងទៀតដូចជា៖
• ជាតិសរសៃ ១១ក្រាម
• សារធាតុដែក ៦៧%
• ម៉ាញេស្យូម ៥៨%
• សារធាតុទង់ដែង ៨៩%
• ម៉ង់កាណេស ៩៨%
• ហើយវាក៏មានផ្ទុកនូវធាតុ ប៉ូតាស្យូម , ផូស្វ័រ, សង្ក័សី និង selenium ផងដែរ។

សារធាតុចិញ្ចឹមទាំងអស់ មានប្រមាណ៦០០កាឡូរី ហើយមានផ្ទុកនូវជាតិស្ករបន្តិចបន្តួច។ដូច្នេះយើងគួរបរិភោគ សូកូឡាខ្មៅនេះក្នុងកម្រិតមធ្យម ដើម្បីសុខភាពរបស់អ្នក។
មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវជាតិកាហ្វេអ៊ីន និង theobromine , ប៉ុន្តែវាធ្វើឲ្យអ្នកគេងមិនសូវលក់នៅពេលយប់ (សារធាតុកាហ្វេអ៊ីន មានតិចបំផុត ប្រសិនបើធៀបទៅនឹងកាហ្វេ)។

២. សូកូឡាខ្មៅមានសារធាតុជួយប្រឆាំងនឹងអុកស៊ីតកម្ម
សូកូឡាខ្មៅមានផ្ទុកនូវសារធាតុសរីរាង្គជាច្រើន ដែលតួនាទីជាសារធាតុប្រឆាំង អុកស៊ីតកម្ម។ មិនតែប៉ុណ្ណោះមានរួមបញ្ចូលទាំងសារធាតុ polyphenols ,សារធាតុFlavonoids, សារធាតុ catechins ក្នុងនោះទៀតផង។

ការសិក្សាមួយ បានបង្ហាញថាសូកូឡាខ្មៅ និងកាកាវ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីត កម្មច្រើនជាងនៅក្នុងផ្លែឈើផ្សេងៗ ដែលគេបានធ្វើការសាកល្បងដូចជា Blueberries និង Acai berrries។

3. សូកូឡាខ្មៅ អាចធ្វើឱ្យចលនាឈាម និងសម្ពាធឈាមទាប
សារធាតុ Flavonoids នៅក្នុងសូកូឡាអាចជំរុញ endothelium ដែលជាស្រទាប់ខាងក្នុង នៃសរសៃឈាមអារទែ ដើម្បីផលិត Nitric Oxide (NO)ç ដែលជាឧស្ម័នមួយ។ មុខងារនៃ NO គឺបញ្ជូនពត៌មាន ទៅក្នុងសរសៃឈាមដែលទប់ទល់ នឹងចលនារបស់ឈាមកុំឲ្យដើរលឿន ហួសកម្រិតនិងការជួយកាត់បន្ថយ សម្ពាធឈាម។

៤. សូកូឡាខ្មៅអាចបន្ថយហានិភ័យ នៃជំងឺដាច់សរសៃឈាមបេះដូង
សមាសធាតុក្នុងសូកូឡា មានដែលអាចខ្ពស់ប្រឆាំង នឹងអុកស៊ីតកម្មដែលការពារ LDL បាន។
នៅក្នុងការសិក្សារបស់ បុរសវ័យចំណាស់ចំនួន៤៧០នាក់ បានរកឃើញថា កាកាវអាចជួយកាត់បន្ថយហានិភ័យ នៃការស្លាប់នៃជំងឺសរសៃឈាមបេះ ដូងក្នុងកម្រិត ៥០% ក្នុងរយៈពេល ១៥ឆ្នាំ ។

ការសិក្សាមួយទៀត បានបង្ហាញថា ការញ៉ាំសូកូឡា ២ ឬច្រើនដង ក្នុងមួយសប្តាហ៍អាចកាត់បន្ថយ ហានិភ័យនៅក្នុងសរសៃឈាម ដោយ ៣២% ផងដែរ។ ការទទួលទានសូកូឡា ជាញឹកញាប់មិនមានផលប៉ះពាល់ទេ ។

ប៉ុន្ដែការសិក្សាមួយផ្សេងទៀត បានបង្ហាញថា ញាំស្ករសូកូឡាមួយសប្តាហ៍ដង ៥+ អាចកាត់បន្ថយហានិភ័យ នៃជំងឺសរសៃឈាមបេះដូងបាន ៥៧% ។ទោះជាយ៉ាងណា ដែលយើងមានយន្តការជីវសាស្ត្រ (បន្ថយសម្ពាធឈាម និង LDL oxidized) បន្ទាប់មកគេបានរកឃើញ វាជាការពិតនឹងអាចជឿទុកចិត្តបានថា ការទទួលទានសូកូឡាខ្មៅអាចបន្ថយ ហានិភ័យនៃជំងឺបេះដូង។

៥. សូកូឡាខ្មៅ អាចការពារស្បែករបស់អ្នកប្រឆាំងនឹងព្រះអាទិត្យ
សមាសធាតុជីវសកម្មមាន ក្នុងសូកូឡាអាចនឹងល្អប្រសើរ សម្រាប់ស្បែករបស់អ្នក។ សារធាតុ Flavonol អាចការពារប្រឆាំង នឹងការខូចខាតពីព្រះអាទិត្យ ដែលបណ្ដាលមកកែលម្អលំហូរឈាម ទៅកាន់ស្បែក និងបង្កើនដង់ស៊ីតេស្បែក និងជាតិទឹក។

កម្រិត erythemal មានតិចតួចបំផុត (MED) គឺជាចំនួនអប្បបរមា នៃកាំរស្មី UVB បានទបណ្តាលឲ្យក្រហមនៅលើស្បែក ២៤ម៉ោងបន្ទាប់ពីការប៉ះពាល់។
នៅក្នុងការសិក្សាមួយ បានបង្ហាញថា med នឹងមានការកើនឡើងបន្ទាប់ពី ការទទួលទានសូកូឡាខ្មៅ ដែលមានសារធាតុ Flavonoids ក្នុងរយៈ១២សប្តាហ៍ ។

៦. សូកូឡាខ្មៅ អាចជួយជំរុញដល់ការចងចាំរបស់យើង
ដំណឹងល្អ គឺមិនមែនជាជាងនៅឡើយទេ។ សូកូឡាខ្មៅអាចធ្វើឲ្យប្រសើរឡើង ដល់មុខងារនៃខួរក្បាល។ ពួកអ្នកសិក្សាផ្នែកសុខភាពបានបង្ហាញថា ការប្រើប្រាស់កម្រិតសារធាតុ flavanol នៃកាកាវ ឬ សូកូឡាខ្មៅអាចធ្វើឲ្យប្រសើរឡើង ដល់ចលនាឈាមទៅកាន់ខួរក្បាល ។

សូកូឡាអាចជួយបង្កើន ការចងចាំការចងចាំរបស់យើង និងធ្វើជួយកាត់បន្ថយនូវជំងឺ Stress។ កាកាវមានផ្ទុកសារធាតុកាហ្វេអ៊ីន និងភ្នាក់ងាររំញោចដូចសារធាតុ ដែលអាចជាមូលហេតុសំខាន់មួយ កាកាវអាចជួយពង្រឹងមុខងារខួរក្បាល ក្នុងរយៈពេលខ្លី ។ សូកូឡាខ្មៅ មានអត្ថប្រយោជន៍ណាស់សម្រាប់យើង ព្រមទាំងធ្វើឲ្យយើងមានសុខភាពល្អ៕

You might also like More from author