អាហារ​​គួរ​ទ​ទួល​ទាន ពេល​​កំពុង​​មាន​​អារម្មណ៍​ស្រ្តេស​!

- Advertisement -

(សុខភាព)៖ លទ្ធផលនៃការសិក្សាបានបង្ហាញថា អាហារដូចខាងក្រោមនេះអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់សុខ បំបាត់នូវអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។

អាហារដែលអ្នកគួរជ្រើសរើសបរិភោគទាំងនេះ មានដូចជា៖

ក្រូច៖ ក្រូចជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីន C ដោយអាចជួយប្រឆាំង ជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។ គួររកក្រូចមកបរិភោគឲ្យបានញឹកញាប់ ដែលក្រៅពីជួយមិនឲ្យមានអារម្មណ៍ C ហើយនៅជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយទៀតផង។

ទំពាំងបារាំង៖ បន្លែប្រភេទនេះ មានភាពល្បីល្បាញខាងសម្បូរវីតាមីន B ដែលវីតាមីនប្រភេទនេះ អាចជួយកាត់បន្ថយអារម្មណ៍តានតឹង បានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា ការបរិភោគទំពាំងច្រើន នឹងធ្វើឲ្យទឹកនោមមានក្លិនឆ្អេះ ដូច្នេះអ្នកគួរតែបរិភោគ ក្នុងបរិមាណសមរម្យបានហើយ។

ផ្លែប៊័រ៖ ក្រៅពីប្រភេទខ្លាញ់ដ៏ល្អហើយ ផ្លែប៊័រនៅជួយឲ្យអ្នកបរិភោគ មានអារម្មណ៍ស្រស់ស្រាយបានផងដែរ ព្រោះថា ផ្លែឈើប្រភេទនេះសំបូរ ទៅដោយសារជាតិ ក្លូតាថៃអូ ដែលមានគុណសម្បត្តិ ក្នុងការទប់ស្កាត់ ការស្រូបទាញសារជាតិខ្លាញ់ ទៅកាន់ពោះវៀន ដែលជាប្រភេទបង្កឲ្យកើតសភាព ហៅថា Oxidative Damage។ ផ្លែប៊័រសម្បូរទៅដោយ សារជាតិហ្វូឡេតខ្ពស់ ដូច្នេះបើបានបរិភោគផ្លែឈើ ប្រភេទនេះញឹកញាប់ និងជួយឲ្យអារម្មណ៍ របស់អ្នកមានអារម្មណ៍ធូរស្រាល ព្រមទាំងកាត់បន្ថយអារម្មណ៍ តានតឹងផ្សេងៗ។

ស្រ្តប៊ើរី៖ សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីន ជួយកាត់បន្ថយអារម្មណ៍តានតឹង បានយ៉ាងល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ បានធ្វើការសាកល្បង ទៅលើមនុស្សចំនួន ១២០នាក់ ហើយបានធ្វើការវ៉ាស់ស្ទង់ ពីអារម្មណ៍ឆេវឆាវ និងភាពឃោរឃៅរបស់ពួកគេ បានបង្ហាញថា មានការថយចុះ និងមានអារម្មណ៍ធូរស្បើយជាមុន។

សណ្តែកវ៉លណាត់៖ សណ្តែកប្រភេទនេះ សម្បូរទៅដោយគុណប្រយោជន៍ ផ្នែកអាហារដែលមានទាំងអាស៊ីដ អាល់ហ្វាឡៃឡេអ៊ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល។ សម្រាប់អាហារប្រភេទនេះ ក្រៅពីជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ហើយនៅជួយកាត់បន្ថយ ការធ្វើឲ្យភាពចងចាំចុះ ខ្សោយទៀតផង។ យោងទៅតាមការសិក្សា របស់ស្ថាប័នស្រាវជ្រាវសុខភាពជាតិ សហរដ្ឋអាមេរិកបានរកឃើញថា អូមេហ្គា ៣ ដែលមាននៅក្នុងសណ្តែកវ៉លណាត់ អាចជួយរក្សាកម្រិតនៃ អ័រម៉ូន ដែលធ្វើឲ្យអារម្មណ៍តានតឹង ឲ្យស្ថិតនៅក្នុងកម្រិតធម្មតាវិញបាន៕

You might also like More from author