ព្យា​បាល​ជំងឺ​របស់​​លោក​អ្នក ដោយ​​ការ​ទទួល​ទាន​​​អាហារ

- Advertisement -

(សុខភាព)៖ អាការជំងឺមួយចំនួនរបស់អ្នក អាចកែខៃបានដោយអាហារមួយចំនួន ធ្វើឲ្យអាការមានភាពធូរស្បើយ ដោយមិនចាំបាច់ពឹងពាក់ លើថ្នាំពេទ្យទាំងស្រុងពេកទេ។ អាហារដែលយើងទទួលទានរាល់ថ្ងៃ អាចជួយព្យាបាលជំងឺជាច្រើនទាំងមិនដឹងខ្លួន ដូចជា៖

១)  អាការអស់កម្លាំង៖ ភាគច្រើនបណ្តាលមកពីខ្វះជាតិដែក ជាពិសេសស្ត្រីទើបនឹងផុត រយៈពេលមានរដូវថ្មីៗ។ អាហារដែលអាចជួយអ្នកបាន គឺបាយអង្ករសំរូប នំបុ័ងអូវីត ផាស្តា សណ្តែក បន្លែពណ៌បៃតង ក្រូចឪឡឹក ស្ត្រប៊ឺរី ទទួលទានបានក្នុងបរិមាណច្រើន កាន់តែល្អ ព្រោះអាហារទាំងនេះ ពុំធ្វើឲ្យធាត់នោះទេ។

២) ស្នាមជ្រីវជ្រួញ ឬស្នាមអុជខ្មៅ៖ ទោះមិនបានចេញទៅហាលថ្ងៃ ប៉ុន្តែការដែលអ្នកអង្គុយមុខ កុំព្យូទ័ររាល់ថ្ងៃ ក៏គេចមិនផុតពីស្នាមជ្រីវជ្រួញក្រោមភ្នែក និងស្នាមអុជខ្មៅដែរ ព្រោះកាំរស្មីកុំព្យូទ័រ ក៏មានឥទ្ធិពលបំផ្លាញស្បែក មិនចាញ់កាំរស្មីយូវី ពីព្រះអាទិត្យប៉ុន្មានដែរ។ ក្នុងនោះអាហារដែលអ្នក ត្រូវទទួលទាន ឲ្យបានច្រើន គឺអាហារមានសារធាតុប្រឆាំង នឹងរ៉ាឌីកាល់សេរី ដូចជា បន្លែ និងផ្លែឈើពណ៌ស្រស់ ត្រីធូណា និងទទួលទានទឹកឲ្យបានច្រើន ដើម្បីជម្រះសារធាតុពុល ចេញពីរាងកាយ នឹងជួយឲ្យស្បែក ក្មេងជាងវ័យ។

៣) ទល់លាមក៖ ការទល់លាមកនឹងធ្វើឲ្យសារធាតុពុល ត្រូវកកផ្តុំនៅក្នុងពោះវៀន ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗ ក្នុងរាងកាយ។ ប៉ុន្តែអាការនេះ មិនពិបាកកែនោះទេ គ្រាន់តែទទួលទានទឹក១កែវធំ លើសពី២លីត្រ ក្នុងមួយថ្ងៃ និងទទួលទានអាហារ ដែលមានកាកសរសៃខ្ពស់ ដូចជាផ្លែគីវី ក្រូច ខាត់ណា ផ្លែព្រូន គ្រាប់ជី ក៏នឹងធ្វើឲ្យងាយស្រួលបន្ទោរបង់។

៤) ជំងឺប្រកាំង៖ ជំងឺប្រកាំង (ឈឺមួយចំហៀងក្បាល) បណ្តាលមកពីសរសៃឈាមរួញ ឬពង្រីករហ័សពេក ប៉ុន្តែបើអ្នកឧស្សាហ៍ បំប៉នសរសៃឈាមឲ្យរឹងមាំ ដោយត្រីប្លាធូឬត្រីសមុទ្រ ដែលមានជាំតិអូមេហ្គា ៣ ច្រើនអាការឈឺក្បាល ប្រកាំងនឹងមិនកើតឡើងឡើយ។ ទន្ទឹមនឹងនោះត្រូវបន្ថយអាហារ ដែលជំរុញជំងឺប្រកាំងដូចជា ថ្លើមមាន់ ប៊័រ គ្រឿងស្រវឹង ទឹកដោះគោ សូកូឡា ចេកអំបូង ប៊ីចេង ក្រូច ក្រូចឆ្មា តែ និងកាហ្វេ ទោះបីទាំងនោះ ជារបស់ដែលអ្នកចូលចិត្តបំផុតក្តី។

៥) ការប្រែប្រួលរាងកាយមុនរដូវ៖ ទោះបីអាការផ្លូវកាយ ដូចជា ហើមតាមខ្លួន ហើមពោះ កើតមុន ឃ្លានអាហាររសជាតិខ្លាំង ឬអាការឆាប់ខឹងឆេវឆាវក្តី ទាំងអស់នេះ អាចកែខៃបាន ដោយទទួលទានសាច់មាន់ សាច់ជ្រូក សាច់គោ ទឹកដោះគោ ថ្លើម អាហារសមុទ្រ គ្រំ បាយអង្ករសម្រូប បន្លែពណ៌បៃតង ផ្លែប៉ោម ម្នាស់ ព្រោះអាហារទាំងនេះ សម្បូរទៅដោយសារធាតុសង្ក័សី ដែលនឹងជួយសំរួលតុល្យភាពរបស់រាងកាយ និងចិត្តគំនិត។ ប៉ុន្តែកុំភ្លេចផ្តល់អាហារបង្កើនសម្រស់ ដល់ស្បែកក្នុងពេលមានរដូវ ដោយអាហារមានវីតាមីន A ដូចជា ប្រូខូលីន ការ៉ុត ស្វាយទុំ ល្ហុងទុំ ព្រោះពេលនេះ រាងកាយស្បែករបស់អ្នកមើលទៅស្ងួត ទ្រុឌទ្រោមខ្លាំង។

៦) គេងមិនលក់៖ ដំបូងអ្នកត្រូវផ្អាកទទួលទានអាហារ ដែលធ្វើឲ្យអ្នកគេងមិនលក់ ដូចជាកាហ្វេ តែ ទឹកក្រូចមានហ្គាស និងសូកូឡាក្តៅ ដែលពោរពេញទៅដោយជាតិ កាហ្វេអ៊ីន។ គួរទទួលទានទឹកដោះគោក្តៅឧណ្ហៗ ចេក ឬដំឡូងបារាំងស្ងោរ បន្ទាប់ពីអាហារពេលល្ងាច នឹងជួយឲ្យអ្នកគេងលង់លក់ក្នុងដំណេកជាមិនខាន៕

You might also like More from author