អត្ថ​ប្រយោជន៍​​​នៃ​​ផ្លែអាវ៉ូការដូ ផ្លែម្នាស់ និង​ ទឹកដោះគោ

(សុខភាព)៖

អាវ៉ូកាដូ Avocado ជួយបំប៉នបេះដូង៖ ផ្លែអាវ៉ូកាដូ ឬអ្នកខ្លះហៅថាផ្លែប៊័រ មានកំហាប់ខ្ពស់ណាស់ ហើយជាតិខ្លាញ់ក្នុងផ្លែ ជាខ្លាញ់ប្រភេទល្អទាំងអស់ ពិសារហើយជួយកាត់បន្ថយ កូលេស្តេរ៉ូលបានរហ័សដូចចិត្ត បំបាត់បញ្ហាស្ទះសរសៃឈាម។ បញ្ហានេះអ្នកជំនាញ ជំងឺបេះដូងនៅមណ្ឌល Wesley Medical Centre ប្រទេសអូស្ត្រាលី អះអាងថា ការពិសាទឹកអាវ៉ូកាដូ១ថ្ងៃ ២ផ្លែជាប្រចាំអាចធ្វើឲ្យកូឡេស្តេរ៉ូល ថយចុះច្រើនជាងការពិសារអាហារខ្លាញ់ ទៅទៀត។

ពិសារម្នាស់ ជួយប្រឆាំងរោគផ្តាសាយ៖ ម្នាស់ជាផ្លែឈើ ដែលមានគុណប្រយោជន៍អាហារច្រើនយ៉ាង។ ការពិសារជាប្រចាំ អាចបង្ការជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្ពាធឈាមខ្ពស់) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារ ប្រភេទសាច់បានល្អ បង្កើនភាពស្រូបយកអាហារ បំបាត់ការស្រេកទឹក ជួយឲ្យរាងកាយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្តាសាយ។

ប៉ុន្តែការសំខាន់ ដែលជួយឲ្យអ្នកពិសារម្នាស់ ដោយគ្មានប្រតិកម្ម គឺនៅពេលចិតសំបកចេញ ហើយត្រូវហាន់ជាចំណិតៗ ហើយគួរយកម្នាស់ត្រាំ ក្នុងទឹកអំបិលប្រហែល ២ទៅ៣នាទីសិន ដើម្បីបំផ្លាញសារធាតុ ក្លៃខូខយដ៍ និងអង់ស៊ីមប្រភេទខ្លះៗ ដែលធ្វើឲ្យអ្នកពិសារមានប្រតិកម្ម និងមានតែធ្វើឲ្យកាន់តែឆ្ងាញ់ថែមទៀត។ ក្នុងផ្លែម្នាស់សម្បូរទៅដោយ វីតាមីនA និង C កាល់ស្យូម ផូរស្វ័រ ប្រមេឡែន។

ពិសារទឹកដោះគោ ជួយឲ្យឆ្អឹង និងសាច់ដុំ មាំមួន៖ ការពិសារទឹកដោះគោ មិនត្រឹមតែធ្វើឲ្យឆ្អឹងមាំមួនទេ ថែមទាំងជួយដល់សាច់ដុំទៀតផង។ ការពិសោធន៍ពីមាំមួនរបស់ដៃ គេរកឃើញថា មនុស្សដែលមានវីតាមីន ដេ ក្នុងឈាមខ្ពស់មានសាច់ដុំ និងឆ្អឹងមាំមួនជាងមនុស្ស ដែលមានវីតាមីនដេ ក្នុងឈាមទាប ព្រោះពេលរាងកាយខ្វះវីតាមីនដេ នឹងធ្វើឲ្យសាច់ដុំទន់ខ្សោយ។

វីតាមីនដេ ជួយឲ្យរាងកាយស្រូបកាល់ស្យូម ទៅប្រើបានកាន់តែប្រសើរ ហើយមានតួនាទីសំខាន់ ចំពោះការផលិតអរម៉ូន ដែលជួយប៉ូវសាច់ដុំឲ្យមាំមួន។ ដើម្បីសុខភាពល្អប្រសើរ ក្នុង១ថ្ងៃគួរបានទទួលវីតាមីនដេ យ៉ាងតិច ៤០០IU ស្មើនឹងការពិសារទឹកដោះគោ ឬទឹកដោះគោជូរ១ថ្ងៃ ប្រហែល៣កែវ៕

You might also like More from author