អាហារ ៤​ប្រភេទ ប្រឆាំង​​ជំងឺ​​មហា​រីក!

- Advertisement -

(សុខភាព)៖ លោកអ្នកដែលមានជំងឺមហារីក ពិតជាអស់កង្វល់ជាមួយនឹងការ ទទួលនូវប្រភេទអាហារជួយឲ្យប្រសើរឡើងខ្លះ និងអាចបង្កាបាន នូវជំងឺដ៏កាចសាហាវនេះ។ ប្រភេទអាហារទាំង ៤ប្រភេទនោះ មានដូចជា៖

១. បន្លែប្រភេទស្ពៃ ដូចជាស្ពៃក្តោប ផ្កាខាត់ណា ខាត់ណា មើមឆៃថាវ និងប្រូកខូលី ជាដើម ដែលមានអត្ថប្រយោជន៍ ក្នុងការការពាររាងកាយ ប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ជំងឺមហារីក ចុងពោះវៀន និងមហារីកក្រពះ។

២. អាហារដែលមានកាកសរសៃច្រើន ដូចជាបន្លែផ្លែឈើ បាយ ពោត និងគ្រាប់ធញ្ញជាតិ មានអត្ថប្រយោជន៍ ក្នុងការជួយការពារសុខភាពរាងកាយ មិនឲ្យកើតមហារីកពោះវៀនធំ។

៣.បន្លែផ្លែឈើដែលមានជាតិ បេតាខារ៉ូទីន និងវីតាមីនអា ច្រើនដូចជា ល្ពៅ ការ៉ុត ខាត់ណា និងប៉េងប៉ោះជាដើម អាចជួយការពាររាងកាយ មិនឲ្យកើតជំងឺមហារីកបំពង់សំឡេង។

៤.បន្លែផ្លែឈើ ដូចជាល្ហុងទុំ ត្របែក ប៉េងប៉ោះ និងផ្លែគីវី សម្បូរជីជាតិ វីតាមីន C ច្រើនដែលអាចជួយការពាររាងកាយ ប្រឆាំងទប់ទល់នឹងជំងឺមហារីកបំពង់អាហារ និងមហារីកក្រពះ៕

You might also like More from author