បង្អត់​​អាហារ​ពេល​ព្រឹក ជា​​វិធី​​ដ៏​អាក្រក់​​បំផុត​ ក្នុង​ការ​សម្រក​ទំងន់

(សុខភាព)៖ អាហារពេលព្រឹកមានសារសំខាន់បំផុត ព្រោះជាប្រភពថាមពល ដែលរាងកាយត្រូវយកទៅប្រើប្រាស់ពេញមួយថ្ងៃ។ ក្រៅពីនេះអាហារពេលព្រឹក ថែមទាំងអាចការពារជំងឺ ទឹកនោមផ្អែម បំប៉នបេះដូង និងជួយសម្រកទម្ងន់បាន ទៀតផង។

លទ្ធផលនៃការស្រាវជ្រាវ ពីសមាគមពេទ្យជំងឺបេះដូង ក្នុងសហរដ្ឋអាមេរិករកឃើញថា ការទទួលទានអាហារពេលព្រឹក យ៉ាងទៀងទាត់ជួយកាត់បន្ថយ ការប្រឈមមុខនឹងការកើតជំងឺ ដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ លើសពីនេះ វាថែមទាំងជួយកាត់បន្ថយអាការខ្សោយល្ហិតល្ហៃបាន។ លទ្ធផលស្រាវជ្រាវបង្ហាញថា អ្នកដែលទទួលទាន គ្រាប់ធញ្ញជាតិរាល់ថ្ងៃ ជាអាហារពេលព្រឹក អស់រយៈពេលជាង៥ឆ្នាំ មានអាយុយឺនយូរ ព្រោះគ្រាប់ធញ្ញជាតិ មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី កាកសរសៃអាហារ និងកត្តាផ្សេងៗដែលជួយកាត់បន្ថយការប្រឈមមុខ នឹងជំងឺបេះដូង។

ជាពិសេស វាថែមទាំងជួយកាត់បន្ថយកូឡេស្តូរ៉លក្នុងឈាម និងបន្ថយសម្ពាធឈាមជំរុញ ឲ្យរាងកាយប្រើគ្លុយកូស និងអ័រម៉ូនអំាងស៊ុយលីន កាន់តែល្អឡើង។
អ្នកជំនាញថែមទាំងបានបញ្ជាក់ថា អាហារពេលព្រឹកជួយសម្រកទម្ងន់បាន ព្រោះធ្វើឲ្យអន្តរកម្មរបស់រាងកាយ អាចគ្រប់គ្រងបរិមាណ ការទទួលទានអាហារ ក្នុងពេលបន្ទាប់។

ការបង្អត់អាហារពេលព្រឹក អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាម ចុះទាបព្រោះរាងកាយអត់អាហារ១០ ទៅ១២ម៉ោងទៅហើយទម្រាំដល់ពេលព្រឹក ទើបធ្វើឲ្យមានទំនោរ ទទួលទានអាហារដែលមានថាមពល និងជាតិខ្លាញ់ នៅថ្ងៃត្រង់ ឬអាហារពេលបន្ទាប់ទៀត ជាហេតុធ្វើឲ្យកើតជំងឺធាត់នៅទីបំផុត៕

You might also like More from author