ហាត់ប្រាណ​មិន​ប៉ះពាល់​ដល់​ទឹកដោះម្តាយ និង​ការរីកលូតលាស់​របស់​កុមារ​​នោះទេ

(សុខភាព)៖ ម្តាយដែលបំបៅកូនដោយទឹកដោះ ជួនកាលបារម្ភថា ការធ្វើលំហាត់ប្រាណអាចប៉ះពាល់ដល់ទឹកដោះរបស់ពួកគេ ហើយនឹងធ្វើអោយមានបញ្ហាដល់ ការរីកលូតលាស់របស់កូនរបស់ពួកគេ។ អ្នកស្រាវជ្រាវបានសិក្សាទៅឃើញថា ការធ្វើលំហាត់ប្រាណ មិនប៉ះពាល់ដល់ការលូតលាស់របស់កូន និងទឹកដោះរបស់ពួកគេឡើយ។

អាម៉េនដា ដាលៃ (Amanda Daley) ជាអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Birmingham នៅក្នុងចក្រភពអង់គ្លេសបានដឹកនាំលើការវិភាគនេះ។ គាត់ និងមិត្តរួមការងាររបស់គាត់ បានពិនិត្យលើការស្រាវជ្រាវ ដើម្បីវាយតម្លៃសារជាថ្មី។

ស្របពេលដែលការធ្វើលំហាត់ប្រាណបង្ហាញថា មិនមានផលប៉ះពាល់លើការលូតលាស់របស់កុមារ ដាលៃបាននិយាយថា ការស្រាវជ្រាវគឺមានតិចតួចណាស់ ដូចនេះគាត់មិនអាចបង្កើតបានជាលក្ខណៈរួមមួយបាននោះទេ។ គាត់បានបន្ថែមថា យើងកំពុងនិយាយទៅលើការស្រាវជ្រាវអ្វី ដែលយើងមានការធ្វើលំហាត់ប្រាណ មិនលេចឡើងជាការជះឥទ្វិពលអវិជ្ជមាន ដល់ការឡើងទម្ងន់នោះទេ។

ការស្រាវជ្រាវបានធ្វើទៅលើស្ត្រី ១៦០នាក់ ដែលរួមមាន ៧១នាក់ ជាក្រុមដែលគេធ្វើអន្តរាគមន៍ និង ៨៩នាក់ផ្សេងទៀត នៅក្នុងក្រុមធ្វើការប្រៀបធៀប។ ការស្រាវជ្រាវបានមើលទៅលើការអន្តរាគមន៍ ដោយការធ្វើលំហាត់ប្រាណមានរយៈពេល យ៉ាងហោចណាស់មួយសប្តាហ៍។ក្រុមដែលធ្វើការប្រៀបធៀបត្រូវបានគេជ្រើសរើស អោយធ្វើលំហាត់ប្រាណជាងក្រុមខាងលើ ឬមិនធ្វើលំហាត់ប្រាណទាល់តែសោះ។

ក្រុមរបស់ដាលៃបានរកឃើញថា លំហាត់ប្រាណរបស់ម្តាយមិនប៉ះពាល់ ដល់ការឡើងទម្ងន់របស់កុមារនោះទេ។ ចំពោះការស្រាវជ្រាវមួយដែលមើលលើប្រវែងនៃទារក មិនមានខុសគ្នាអ្វី ត្រូវបានរកឃើញចំពោះម្តាយ ដែលមិនធ្វើលំហាត់ប្រាណ និងម្តាយដែលធ្វើលំហាត់ប្រាណនោះទេ។

ដាលៃបានសរុបថា ដោយពឹងផ្អែកទៅលើភស្តុតាងដែលបានកំណត់ យើងបានរកឃើញថា កុមារបៅដោះម្តាយ ដែលម្តាយបានធ្វើលំហាត់ប្រាណ មិនឡើងទម្ងន់តិចជាងកុមារ ដែលម្តាយស្ថិតក្នុងជីវភាពសុខស្រួលនោះ។

វេជ្ជបណ្ឌិត រីឆាដ ឆានលឺរ (Richard Schanler) ជាប្រធាននៃ American Academy of Pediatircs’ section on breast-feeding បាននិយាយថា ខ្ញុំមិនមានកង្វល់អំពីការធ្វើលំហាត់ប្រាណរបស់ម្តាយ អំឡុងពេលនៃការបញ្ចេញទឹកដោះនោះទេ។

គាត់បាននិយាយថា វាអាចមានការកកើតនូវអាស៊ីតឡាក់តិចនៅក្នុងទឹកដោះ អំឡុងពេលធ្វើលំហាត់ប្រាណខ្លាំងក្លា។ នេះអាចធ្វើអោយប្រែប្រួលដល់រសជាតិនៃទឹកដោះ។ ម្តាយបែកញើសអាចមានជាតិអំបិលច្រើននៅលើស្បែក ដូចនេះទារកនឹងទទួលរសជាតិពីវា ហើយវានឹងធ្វើអោយមានភាពខុសប្លែកពីការបៅដោះធម្មតា៕

You might also like More from author