ជនសង្ស័យ បម្រុង​បាញ់រះ​លើ​ហ្វូង​មនុស្ស​ក្នុង​វិហារ​មួយ នៅ​ប្រទេស​ន័រវែស បង្ហាញ​ខ្លួន​ចំពោះ​​មុខ​តុលាការ​ទាំង​ភ្នែកជំា

(អូស្ល៉ូ)៖ បុរសជាជនសង្ស័យម្នាក់ ក្នុងករណីបម្រុងបាញ់ប្រហារលើហ្វូងមនុស្សនៅក្នុងវិហារអ៊ីស្លាមមួយ កន្លែងក្នុងប្រទេសន័រវែស បានបង្ហាញខ្លួននៅចំពោះមុខតុលាការហើយនៅថ្ងៃចន្ទនេះ ទាំងភ្នែកមានសភាពជាំពណ៌ខ្មៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងបន្ទប់សវនាការ ជនសង្ស័យឈ្មោះ Philip Manshaus មានអាយុ២១ឆ្នាំ បានច្រានចោលរាល់ការចោទប្រកាន់មកលើខ្លួនទាំងមុខញញឹម ហើយរូបគេក៏មិនបានឆ្លើយតបនឹងសំណួរបស់ អ្នកសារព័ត៌មានដែរ ក្រៅតែពីញញឹមប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមសាក្សីជាច្រើននាក់ ជនសង្ស័យ Philip Manshaus បានចូលក្នុងវិហារ al-Noor ដោយកាន់កាំភ្លើងជាច្រើនដើម ប៉ុន្តែរូបគេត្រូវបានបុរសម្នាក់នៅក្នុងវិហារនេះ ស្ទាក់ចាប់ខ្លួន ទាន់ពេលវេលា៕

You might also like More from author