ណាសាសាក​ល្បង​វិធីថ្មី​ ដើម្បី​ដឹង​អំពី​ព្យុះ​ព្រះ​អាទិត្យ​ឲ្យកាន់​តែ​លឿន

(បរទេស)៖ នៅពេលខ្លះ ព្យុះព្រះអាទិត្យអាចបំផ្លិចបំផ្លាញដល់ ប្រព័ន្ទទូរគមនាគមន៍ និង ថាមពលនៅក្នុងលំហ អាកាសដទៃទៀត ដោយសារតែក្រុមអ្នកវិទ្យាសាស្រ្តអាចទស្សន៍ទាយ អំពីបាតុភូតនេះនៅក្នុងរយៈពេល ៣០ ទៅ ៦០ នាទីមុនពេលវាកើតឡើងតែប៉ុណ្ណោះ។

ដោយឡែកបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការណាសា បានចាប់ផ្តើមសាកល្បងគំរូនៃឧបករណ៍ទស្សន៍ ទាយថ្មី ដែលនឹងអាចឲ្យភ្នាក់ងារអវកាសប្រកាសអាសន្តដល់ ក្រុមហ៊ុនទូរគមនាគមន៍ផ្សេងៗ ២៤ ម៉ោងមុនពេលព្យុះព្រះអាទិត្យកើតឡើង។

ជាមួយគ្នានេះដែរ ភ្នាក់ងារអវកាសនិយាយថា ព្យុះក៏កាចសាហាវនេះតែងផ្ទាត់ចេញជា ដុំភ្លើងរាងមូលពងក្រពើ ដែលត្រូវបានហៅកាត់ថា CME ឬ អាចជាឧស្ម័នផ្ទុះឡើងយ៉ាងខ្លាំង និងធំសំបើម ដែលវាមានទិសដៅផ្ទុយទៅ នឹងដែនម៉ាញ៉េទិចរបស់ភពផែនដី។ ក៏ប៉ុន្តែជាអកុស ពួកយើងមិនមានឧបករណ៍ណាអាចវាស់ស្ទង់ពីទំហំរបស់ CME បានឡើយរហូតទាល់តែវាធ្វើដំនើរទៅជិតផែនដី។

យោងទៅតាមភ្នាក់ងារអវកាសណាសាពីដំបូង ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការសិក្សទៅលើ គំរូឧបករទស្សន៍ ទាយទៅលើ ដុំភ្លើងរាងមូលពងក្រពើ CME ដែលបានផ្ទាត់ចេញពីផ្នែកមួយនៃព្រះអាទិត្យ លុះក្រោយមកទើប ពួកគេអាចដោះស្រាយបញ្ហានេះ បានដោយអាចធ្វើការវាស់ស្ទង់អំពីរូបធាតុនៃព្រះអាទិត្យដែលបង្កើតបានជាព្យុះ ព្រមទាំងអាចទស្សន៍ទាយអំពីពេលវេលានៃបាតុភូតដ៏សាហាវបានឆាប់រហ័សជាងមុន៕

You might also like More from author