ក្រុម​អ្នក​វិទ្យា​សាស្រ្ត​កូរ៉េ​ខាង​ត្បូង បង្ហាញ​អំពី​អាថ៌​កំបាំង​ដើម្បី​ជួយ​ឲ្យ​បុរស​រស់​នៅ​បាន​យូរ​អង្វែង

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តប្រហែលជាបានរកឃើញអំពីវីធីរស់នៅឲ្យបានយូរអង្វែងសម្រាប់បុរស។ ទោះបីជាយ៉ាងណាក្តី ដំណោះស្រាយទាំងនេះប្រហែលជាត្រូវឲ្យ ពួកគេទាំងនោះធ្វើការពិចារណា២ដង ដើម្បីធ្វើការសម្រេចចិត្តអនុវត្តន៍។

នៅក្នុងការសិក្សាដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ជាក់ស្តែងបុរសដែលត្រូវបានក្រៀវ ដូចជាមហាថ្លឹក នៅក្នុងរាជវាំង អាចរស់នៅបានយូរអង្វែងជាងបុរសធម្មតា។
មនុស្សកម្រៀវ ឬ មហាថ្លឹកនៅក្នុងព្រះរាជវាំង ត្រូវបានគេដឹងថា អង្គជាតិរបស់ពួកគេត្រូវបានកាត់ចោលមុនពេល ដែលពួកគេចូលទៅបំរើការនៅក្នុងព្រះបរមរាជវាំង។

ម្យ៉ាងវិញទៀត ដោយសារតែពួកគេរស់នៅក្នុងព្រះរាជវាំង ស្ទើរតែពេញមួយជីវិតរបស់ពួកគេទើបពួកគេតម្រូវ ឲ្យក្រៀវ ដើម្បីជៀវាងការមានទំនាក់ទំនងផ្លូវភេទជាមួយនឹងអ្នកបំរើស្រីនៅក្នុងព្រះរាជវាំង។

ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកដែលត្រូវបានក្រៀវទាំងនោះ អាចរស់បានយូរជាងបុរសធម្មតា ពី ១៤ទៅ ១៩ឆ្នាំ។ ទន្ទឹមនឹងនេះដែរ យោងទៅតាមការសិក្សាទៅលើ មនុស្សកម្រៀវ ៨១នាក់បានបង្ហាញឲ្យ ឃើញថា នៅក្នុងចំនោម៨១នាក់នោះ មានមនុស្សកម្រៀវ៣នាក់អាចរស់នៅបាន ១០០ឆ្នាំ ឬច្រើនជាងនេះ។

បន្ទាប់ពីការសិក្សាស្រាវជ្រាវអំពីធាតុពិតរបស់អ្នកដែលត្រូវបានក្រៀវ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការសនិដ្ឋានថា ការក្រៀវ ប្រហែលជាវិធីតែមួយគត់ដើម្បីជួយឲ្យបុរសរស់នៅបានយូរអង្វែង៕

You might also like More from author