លោក ដូណាល់ ត្រាំ បង្ហោះ​រូប​ថត​យន្តហោះ Air Force One ដែល​ប៊ិះ​ត្រូវ​រន្ទះ​បាញ់

(វ៉ាស៊ីនតោន)៖ យន្ដហោះ Air Force One របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ទើរតែជិតត្រូវរន្ទះ បាញ់ទៅហើយ ក្រោយចុះចតនៅឯអាកាសយានដ្ឋានកងម៉ារីន ឈើរី ភាញ់ (Cherry Point) រដ្ឋណតស៍ ខារ៉ូលីណា (North Carolina) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសារបង្ហោះមួយលើ Twitter លោក ដូណាល់ ត្រាំ ក៏បានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពី យន្ដហោះ Air Force One របស់លោកជិតត្រូវរន្ទះបាញ់ផងដែរ ខណៈវាកំពុងរត់នៅលើផ្លូវនៅឯអាកាស យានដ្ឋានកងម៉ារីន Cherry Point ហើយលោកថែមទាំងសរសេរដូច្នេះដែរថា «វាគឺជារឿងដ៏អស្ចារ្យ» ទៀតផង។

គួរជម្រាបថា ឥទ្ធិពលព្យុះហឺរីខិនដូរៀន (Hurricane Dorian) បានបង្ខំឱ្យយន្ដហោះ Air Force One ប្ដូរគោលដៅ ហោះហើរទៅកាន់ទីក្រុង ហ្វាយ៉េតវីល (Fayetteville) វិញ ហើយលោក ត្រាំ មិនត្រូវបានគេអនុញ្ញាតឱ្យចេញ ពីយន្ដហោះឡើយ៕

You might also like More from author