ហេតុអ្វី​បាន​ជា​សត្វ​ស្វា​ខុស​ពីថនិក​សត្វ​ផ្សេងៗ?

(បរទេស)៖ សត្វស្វា គឺជាពពួកថនិកសត្វ។ វាងាយស្រួលណាស់ដើម្បីប្រាប់ពីភាពផ្សេងគ្នារវាងថនិកសត្វ ដែលឆ្លាត ដូចជាមនុស្ស និងសត្វស្វាធំ ដោយសារតែពួកវាមានកន្ទុយ។

កន្ទុយរបស់វា ជាទូទៅវែង ហើយអាចប្រើប្រាស់ដៃឬជើងបន្ថែមទៀតដើម្បីឈោងចាប់មែកឈើ។ សត្វស្វាមាន លក្ខណៈដូចសត្វពីងពាងមកពីអាមេរិកខាងត្បូង អាចយួរខ្លួនរបស់ពួកវាបានដោយកន្ទុយដ៏រឹងមាំរបស់វា ដោយទុកដៃទាំងពីរដើម្បីស៊ីចំណី។

ពួកវារស់នៅជាក្រុម ហើយភាគច្រើនរស់នៅតែលើដើមឈើ។ ពួកវាប្រយ័ត្នប្រយែងណាស់ដោយក្រឡេក មើលជុំវិញ មុនពេលហក់លោតពីដើមឈើមួយទៅកាន់ដើមឈើមួយទៀត ក្រែងលោអាចមានគ្រោះថ្នាក់ នៅក្បែរនោះ។

សត្វឥន្រ្តីធំ អាចហើរឆាបពីខាងលើ ឬសត្វខ្លាដំបងអាចសំងំលាក់ខ្លួនហក់ចាប់ពីខាងក្រោមដូច្នេះ សំខាន់ណាស់ ចំពោះភាពប្រយ័ត្នប្រយែងរបស់ពួកវា៕

You might also like More from author