អាន​សៀវ​ភៅ​បែប​ណា​ទើប​ចាំ​បាន​ល្អ?

(បរទេស)៖ ការអានសៀវភៅឲ្យចងចាំបានល្អ គឺអ្នកត្រូវមានទំលាប់អានឲ្យបានញឹកញាប់ និងព្យាយាមចងចាំ អត្ថន័យ ឬសាច់រឿងសំខាន់ឲ្យបាន។ នៅពេលដែលយើងអានសៀវភៅ អ្នកត្រូវព្យាយាមរំលឹក រឿងដែលយើង កំពុងអាននេះថា គេនិយាយអំពីអ្វី ហើយព្យាយាមនឹងរករឿងនោះ ដោយមិនចាំបាច់អានសៀវភៅម្តងទៀត។

ប្រសិនបើមានភ្លេចឬមានការស្រពិចស្រពិលនៅត្រង់ណា អ្នកគួរតែបើកសឿវភៅអានផ្ទៀងផ្ទាត់ ហើយកត់ត្រាទុក ដើម្បីឲ្យការចងចាំបានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត។ ការអានសៀវភៅឬមើលមេរៀន ទុកជាមុនជាច្រើនថ្ងៃ មុនពេលថ្ងៃប្រលងមកដល់ ហើយយកមករំលឹកម្តងទៀតនៅថ្ងៃប្រឡង ប្រសើរជាងការ អានយ៉ាងប្រញាប់នៅក្នុងរយៈពេលខ្លីមុនថ្ងៃប្រឡង ព្រោះការចងចាំដែលយើងបានកត់ត្រាទុកជាច្រើនថ្ងៃ ហើយបានរំលឹកម្តងទៀត វាតែងតែស្តិតនៅបានយូរជាងការចងចាំដែលទើបតែកត់ត្រាទុកថ្មីៗ។

ម្យ៉ាងវិញទៀត អ្នកត្រូវយកការចងចាំរបស់យើងទៅលាតត្រដាងឲ្យក្លាយជាសាច់ផ្សេងៗ ឬ ឲ្យក្លាយជា រូបភាពផ្សេងៗដើម្បីឲ្យយើងងាយស្រួលចងចាំ។ ក្រៅពីនេះអ្នកត្រូវត្រៀមរាងកាយយើងឲ្យមានសុខភាពល្អ ដូចជាការសម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យបានទៀងទាត់ ចៀសវាងការទទួលទានតែចាស់ កាហ្វេ ស្រា និងសារធាតុដែលអាចនាំឲ្យមានផលប៉ះពាល់ដល់សសៃប្រសាទផ្សេងៗ ព្រមទាមងត្រូវទទួលទានអាហារ ពេលព្រឹកឲ្យបានជាប្រចាំពីព្រោះថា បើកាលណាសុខភាពល្អហើយ ខួរក្បាលរបស់អ្នកក៏មានលក្ខណៈល្អ ប្រសើរទៅតាមនោះដែរ៕

You might also like More from author