ម៉ាឡេស៊ី​បញ្ជូន​ម៉ាស់​ចំនួន​កន្លះលាន​ទៅកាន់​រដ្ឋ​ភាគ​ខាងកើត ព្រោះតែ​បញ្ហា​ផ្សែងពុល​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី

(គូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ីនៅថ្ងៃអង្គារនេះបានបញ្ជូនម៉ាស់ចំនួន ៥០០,០០០ ទៅកាន់ រដ្ឋសារ៉ាវ៉ាក (Sarawak) ស្ថិតនៅភាគខាងកើតនៃប្រទេស ជាទីដែលខ្យល់អាកាសមានជាតិពុល កើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ខណៈភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះ ក្នុងប្រទេសក្បែរខាងគឺឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ទៀតថា កម្រិតនៃសន្ទស្សន៍ជាតិពុលក្នុងខ្យល់អាកាស បានកើនឡើងដល់កម្រិតបង្កផលប៉ះពាល់ដល់សុខភាពនៅថ្ងៃអង្គារនេះ ខណៈខ្យល់ដែលមានជាតិពុលបែបនេះ ក៏ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋចំនួន ០៥ផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់នានា អាជ្ញាធរម៉ាឡេស៊ីបានបិទសាលារៀនចំនួន ៤០៩ កន្លែងនៅទូទាំងរដ្ឋ Sarawak ហើយដែលបិទទា្វរជាបណ្ដោះអាសន្ននេះបង្កផលប៉ះពាល់ការ ដល់ការសិក្សារបស់កុមារជាង ១៥០,០០០នាក់៕

You might also like More from author