ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ប្រើ​កែវ​យឺត Hubble ផ្តិត​យក​រូបភាព​ថ្មី​នៃ​ភព​សៅរ៍ ព្រម​ទាំង​ខ្សែ​ក្រវាត់​របស់វា (Video inside)

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពថ្មីសន្លាងមួយនៃភពសៅរ៍ (Saturn) ដែលថត បានដោយ កែវយឺតអវកាស Hubble ហើយនៅក្នុងរូបនោះខ្សែក្រវាត់របស់ Saturn បានបង្ហាញខ្លួនយ៉ាងច្បាស់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីវែបសាយព័ត៌មាន Digital Trends នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

រូបភាពថ្មីនោះ គឺជារូបថតដ៏ច្បាស់បំផុតមួយនៃភពសៅរ៍ ដោយសារកែវយឺត Hubble មានសមត្ថភាពផ្តិតយក រូបភាពនៃភពនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង បានច្បាស់ល្អដាច់គេ លើកលែងតែយានអវកាស ដែលទៅ សិក្សានៅកៀកនឹងភពមួយនោះតែម្តង។ ចំណុចដែលគួរឲ្យចាប់អាម្មណ៍ជាងគេក្នុងរូបភាពថ្មីនោះ គឺខ្សែក្រវាត់ របស់ភពសៅរ៍ ដែលត្រូវបានរំលេចយ៉ាងច្បាស់។ មកទល់ពេលនេះ អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ប្រាកដ ឡើយថា ពួកវាមានអាយុកាលចាស់ប៉ុណ្ណា ឬក៏វាកើតឡើងដោយសារអ្វី។

គួរជម្រាបថា ក្រៅពីរូបភាពខាងលើ អង្គការ NASA ក៏បានបញ្ចេញឃ្លីបវីដេអូខ្លីមួយផងដែរ ដែលបានមក ពីទិន្នន័យរបស់កែវយឺត Hubble កាលពីខែមិថុនា ដោយក្នុងនោះវាបង្ហាញពីដំណើរគោចរនៃព្រះច័ន្ទចំនួន៥ នៅជុំវិញភពសៅរ៍។ ព្រះច័ន្ទទាំង៥ រួមមាន Tethys, Janus, Mimas, Enceladus, និង Rhea ដែលសុទ្ធតែមាន គន្លងគោចរខុសប្លែកពីគ្នា ខណៈភពសៅរ៍មានព្រះច័ន្ទសរុបទាំងជាង៦០៕

You might also like More from author