ឧស្ម័ន​របស់​ដាយ​ណូស័រ បាន​ជួយ​ឲ្យ​ភព​ផែនដី​មាន​ភាព​កក់ក្តៅ

(បរទេស)៖ វ៉ាស៊ីនតោនៈ ការសិក្សាថ្មីបានឲ្យដឹងថា ផោម និង ការភើរបស់ពពួកសត្វដាយណូស័រ ប្រហែលជា បានជួយគ្រប់គ្រងសីតុណ្ហភាពរបស់ភពផែនដីឲ្យមានភាពកក់ក្តៅកាលពី២០០លានឆ្នាំមុន។ ការសិក្សាស្រាវ ជ្រាវដែលត្រូវបានគេចុះផ្សាយនៅក្នុងទស្សនាវដ្តី Current Biology បានឲ្យដឹងថា ដាយណូស័របានចូលរូម យ៉ាងសំខាន់ក្នុងការការពារស្រទាប់បរិយាកាសរបស់ភពផែនដី ដោយយោងទៅតាមការប៉ាន់ស្មានបាន បញ្ជាក់ថា មានឧស្ម័នមេតានជាង ៥៧០លានតោនដែលចេញពីសត្វដាយណូស័រទៅក្នុងបរិយាកាស។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ឧស្ម័នរបស់ដាយណូស័រគឺជាកត្តាតែមួយគត់ដែលអាចជួយឲ្យផែនដីមាន សីតុណ្ហភាពក្តៅល្មមពីព្រោះនៅក្នុងសម័យកាលនោះ ពិភពលោកទាំងមួលមានសីតុណ្ហភាពក្តៅខ្លាំង។
គួរបញ្ជាក់ដែរថា សីតុណ្ហភាពនាសម័យនោះមានសភាពក្តៅខ្លាំង ដោយសារមានកត្តាផ្សេងៗគ្នាជាច្រើន។ ជាក់ស្តែង វាអាចកើតឡើងទៅបានដោយសារតែ ភ្នំភ្លើងបានព្រួសភ្លើងចេញទៅបរិយាកាសខ្លំាងជាងការ ផ្ទុះភ្នំភ្លើងបច្ចុប្បន្ន៕

You might also like More from author