អ្នក​វិទ្យា​សាស្ត្រ៖ ប្រហោង​ខ្មៅ (Black Hole) ចំនួន​៣ដែល​នឹង​បុក​គ្នា​នោះ នឹង​ធ្វើ​ឲ្យ​កាឡាក់​ស៊ី​ពួក​វា​ប្រែប្រួល​សណ្ឋាន

(បរទេស)៖ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការប៉ះទង្គិចគ្នានៃប្រហោងខ្មៅយក្សចំនួន ០៣ ដែលត្រូវបានគេ ប្រទះឃើញនាពេលថ្មីៗនេះ អាចនឹងធ្វើឲ្យកាឡាក់ស៊ីនីមួយៗរបស់ពួកវាកែប្រែរូបរាង។ នេះបើតាមការដក ស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។

តាមរយៈគំរូនៃការធ្វើពិសោធន៍ នៅពេលដែលប្រហោងខ្មៅចំនួនទាំង ០៣ ដែលស្ថិតក្នុងប្រព័ន្ធ (ប្រព័ន្ធ កាឡាក់ស៊ី) SDSS J0849+1114 រលាយចូលគ្នានាថ្ងៃអនាគត កាឡាក់ស៊ីនីមួយៗរបស់ពួកវា ក៏ទំនងជា នឹងច្របល់ចូលគ្នាផងដែរ ហើយរូបរាងដើមនៃកាឡាក់ស៊ីទាំងនោះនឹងប្រែប្រួល។ និយាយរួមទៅ ព្រឹត្តិការណ៍ ប៉ះទង្គិចគ្នានៃប្រហោងខ្មៅយក្សធំៗបែបនេះ មិនត្រឹមតែអាចបង្កើតប្រហោងខ្មៅ កាន់តែធំសម្បើមនោះឡើយ គឺថែមទាំងធ្វើឲ្យប្រែប្រួលទម្រង់របស់កាឡាក់ស៊ីតែម្តងថែមទៀត។

គួរជម្រាបថា ប្រព័ន្ធ SDSS J0849+1114 ស្ថិតនៅចម្ងាយ ១ពាន់លានឆ្នាំពន្លឺពីផែនដី៕

You might also like More from author