លោកស្រី​អភិបាល​ក្រុង​ហុងកុង Carrie Lam កំពុង​ត្រៀម​ផែនការ​ពិសេស​បំផុត ដើម្បី​បញ្ចប់​បញ្ហា​ទាំង​ស្រុង…

(ហុងកុង)៖ នាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចពិសេសចិនហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាស នៅថ្ងៃសៅរ៍នេះថា រដ្ឋបាលទីក្រុងនេះនឹងបញ្ចេញនូវដំណោះស្រាយដ៏អស្ចារ្យបំផុតមួយដើម្បីបញ្ចប់អំពើហិង្សា បន្ទាប់ពីការតវ៉ាយ៉ាងកក្រើកបានផ្ទុះឡើងនៅតំបន់មួយចំនួននៅទូទាំងទីក្រុងស្វយ័តមួយនេះ ស្របពេលច្បាប់ ហាមឃាត់ការពាក់ម៉ាស់ពេលធ្វើបាតុកម្មត្រូវបានដាក់ចេញជាធរមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។

ការប្រកាសរបស់លោកស្រី ឡាំ ខាងលើនេះបានកើតមានឡើង បន្ទាប់ពីការតវ៉ាកាលពីថ្ងៃសុក្រម្សិលមិញ បានផ្ទុះឡើងយ៉ាងអាក្រក់ និងត្រូវបានចាត់ទុកជា «រាត្រីដ៏ខ្មៅងងឹតខ្លាំងបំផុត» សម្រាប់ទីក្រុងមាន សេដ្ឋកិច្ចរីកចំរើនបំផុត ប្រចាំទ្វីបអាស៊ីមួយនេះ។ ទោះបីជាមិនទាន់ប្រកាសថា ផែនការពិសេសបំផុតនោះ គឺជាអ្វីឲ្យប្រាកដក៏ដោយ ក៏លោកស្រីក្នុងនាមជាថ្នាក់ដឹកនាំកំពូល បានប្តេជ្ញាប្រើប្រាស់គ្រប់ដំណោះស្រាយ ទាំងអស់ដែលស្របច្បាប់ ដើម្បីស្តារសន្តិភាព និងសណ្តាប់ធ្នាក់នៅទីក្រុងហុងកុងឡើងវិញឲ្យបាន៕

You might also like More from author