សត្វដំរី ៦ក្បាល​ធ្លាក់​ជ្រោះ​ងាប់ ពេល​កំពុង​ព្យាយាម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក

(បាងកក)៖ សត្វដំរី៦ក្បាល បានធ្លាក់ងាប់នៅក្នុងទឹកជ្រោះដ៏ល្បីមួយកន្លែងនៅប្រទេសថៃ កំឡុងពេល ពួកវាព្យាយាមជួយគ្នាទៅវិញទៅមក។ នេះបើតាមអាជ្ញាធរថៃ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរថៃ ឧប្បដិហេតុខាងលើកើតឡើង នៅម៉ោងប្រហែលជា៣រសៀល ថ្ងៃសៅរ៍នេះ បន្ទាប់ពី កូនដំរីអាយុ៣ឆ្នាំមួយក្បាល បានរអិលជើងធ្លាក់ក្នុងទឹកជ្រោះ Haew Narok នៅឯឧទ្យានជាតិ Khao Yai ស្ថិតនៅភាគខាងត្បូងប្រទេសថៃ។ ភ្លាមៗនោះ សត្វដំរី៥ក្បាលផ្សេងទៀត បានព្យាយាមជួយកូនដំរីនេះដែរ តែក៏ត្រូវធ្លាក់ក្នុងជ្រោះងាប់ជាមួយគ្នាតែម្ដង។

គួរបញ្ជាក់ថា ៣ម៉ោងក្រោយមក ទើបអាជ្ញាធរថៃរកឃើញសពកូនដំរី នៅក្បែរទឹកជ្រោះ Haew Narok ហើយសពសត្វដំរី៥ក្បាល ត្រូវបានរកឃើញនៅជិតទឹកជ្រោះនេះដែរ ខណៈអាជ្ញាធរកំពុងព្យាយាមយក
សត្វដំរីពីរក្បាលផ្សេងទៀត ចេញពីច្រាំងថ្មចោទ។ ហេតុការណ៍ស្រដៀងគ្នានេះ ក៏ធ្លាប់កើតឡើងនៅតំបន់ ទឹកជ្រោះ Haew Narok ផងដែរកាលពីឆ្នាំ១៩៩២ ដោយកាលណោះមានសត្វដំរី៨ក្បាលបានងាប់៕

You might also like More from author