ដំរី៥៥ក្បាល ងាប់​ដោយ​សារតែ​គ្រោះ​រាំង​ស្ងួត​នៅ​ហ្ស៊ីមបាបវ៉េ

(ហ្ស៊ីមបាបវ៉េ)៖ អាជ្ញាធរហ្ស៊ីមបាបវ៉េ បានឱ្យដឹងថាសត្វដំរី៥៥ក្បាល បានងាប់នៅក្នុងឧទ្យានជាតិ Hwange National Park ក្នុងរយៈពេល២ខែមកនេះ ដោយសារតែគ្រោះអត់ឃ្លានដែលបង្កឡើង ដោយគ្រោះរាំងស្ងួតមួយ ដ៏អាក្រក់បំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

គ្រោះរាំងស្ងួតបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវរុក្ខជាតិជាចំណីរបស់សត្វព្រៃ ព្រមទាំងដំណាំដាំដុះនានាសម្រាប់ ប្រជាជននៃប្រជាជាតិអាហ្វ្រិកមួយនេះ ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ ជាក់ស្ដែង កាលពី ខែសីហាកន្លងទៅ កម្មវិធីស្បៀងអាហារពិភពលោកបានបញ្ជាក់ថាប្រជាជនហ្ស៊ីមបាបវ៉េជាង ២លាននាក់ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរហ្ស៊ីមបាបវ៉េ ឧទ្យានជាតិ Hwange National Park មានសត្វដំរីជាង ៥០,០០០ក្បាល ប៉ុន្តែឧទ្យានមួយនេះអាចដោះស្រាយបញ្ហាសត្វដីរីបានតែ១៥,០០០ក្បាលប៉ុណ្ណោះ៕

You might also like More from author