ស្វែងរក​អនាគត​នៃ​ដំណើរ​ការ 5G បាន​ជាមួយ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​នៅឯ CIIE

(ចិន)៖ 5G ដែលជាបច្ចេកវិទ្យាថ្មីកំពុងតែកក្រើកខ្លាំងនៅឯប្រទេសចិននាពេលបច្ចុប្បន្ននេះ បានទទួលការចាប់ អារម្មណ៍ពីអតិថជនយ៉ាងច្រើនកុះករ ដែលបង្ករឱ្យមានចម្ងល់ជាច្រើនទៅលើការជឿនលឿនចំពោះវិស័យនេះ ។ តើវាអាចនាំមកនូវភាពថ្មីប្លែកសម្រាប់ប្រព័ន្ធបច្ចេកវិទ្យានាពេលអនាគតបានដល់កម្រិតណា?

តាមភ្នាក់ងារ GTN ចំពោះដំណើរការកិច្ចសម្ភាស៌ទៅកាន់ទីកន្លែងដោយផ្ទាល់កាលពីថ្ងៃទី ០៦ វិច្ឆិការ ២០១៩ កន្លងទៅនេះបានឱ្យដឹងថា ចំពោះការផ្លាស់ប្ដូរនៃបច្ចេកវិទ្យាថ្មីនេះមានឱកាសសម្រេចបានលឿនជាជាងប្រព័ន្ធ LTE ជាមួយនឹងលក្ខណៈពិសេសដែលមានសមត្ថភាពអាចប្រើប្រាស់ជំនួសបណ្ដាញខ្សែកាបទូរទស្សន៌បាន ពីព្រោះការសម្រិតសម្រាងឡើងនៃបណ្ដាញប្រព័ន្ធថ្មីនេះ ធ្វើឡើងក្នុងគោលបំណងឱ្យកាន់តែមានភាពងាយ ស្រួលក្នុងការប្រើប្រាស់ ចំពោះអតិថិជនសម្រាប់ជីវភាពប្រចាំថ្ងៃ៕

You might also like More from author