សាក​សព​សត្វ តូចៗ​ចំនួន​ប្រាំត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅឯប្រទេស​អេហ្ស៊ីប​ នៅឯតំបន់​ពីរ៉ាមីត

(អេហ្ស៊ីប)៖ ក្រសួងនៃផ្នែកបុរាណវិទ្យានៅប្រទេសអេហ្ស៊ីបកាលពីថ្ងៃថ្ងៃសៅរ៍កន្លងទៅនេះ បានបង្ហាញព័ត៌មាន លំអិតអំពីការរុករកឃើញសាកសពសត្វមួយចំនួនដែលក្នុងនោះមានដូចជា សត្វឆ្មា បក្សី ក្រពើនិងកូនតោតូចៗ ចំនួនប្រាំក្បាល។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយ កាលពីថ្ងៃទី ២៧វិច្ឆិការ ២០១៩នេះ កន្លងទៅ

សាកសពសត្វអស់ទាំងអស់នោះ សុទ្ធសឹងតែជាកេរដំណែលបុរាណដែលបានបន្សល់ទុកតាំងពីអំឡុងឆ្នាំ ៦៦៤ និង ៣៣២ មុនគ្រិស្ដសករាជមកម៉្លេះ ដែលមកទល់ពេលនេះត្រូវបានគេតម្កល់ទុកនៅឯតំបន់ប្រវិត្តិសាស្រ្ពពីរ៉ាមីត សាការាភាគខាងត្បូងនៃទីក្រុងកៃរ៉ូ។

លោកអគ្គលេខាធិការបុរាណវិទ្យា នៃក្រុមប្រឹក្សាជាន់ខ្ពស់របស់ប្រទេសអេហ្ស៊ីបក៏បានបង្ហាញភាពភ្ញាក់ផ្អើល ជាខ្លាំងចំពោះការលេចឡើងនូវរូបរាងរបស់ពពួកកូនតោតូចៗដែលវាមានសភាពគួរឱ្យចាប់ចិត្តខុសពីសត្វដទៃ។ លោកក៏បានបន្ថែមជុំវិញការប្រទះរុករកឃើញនូវប្រភេទថ្មមួយដុំមានរូបរាងដូចទៅ នឹងសត្វកំភេម ដែលត្រូវបាន គេសន្មត់ថាជាវត្ថុពុំងាយជួបប្រទះ និងមានតម្លៃបំផុតនៅក្នុងប្រវត្តិសាស្រ្ត៕

You might also like More from author