អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yasuhiro Nakasone ទទួលមរណភាព​ក្នុង​អាយុ​១០១ឆ្នាំ

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ (Yasuhiro Nakasone) បានទទួលមរណភាព ហើយនៅអាយុ ១០១ឆ្នាំ ក្នុងមន្ទីរពេទ្យមួយនាទីក្រុងតូក្យូ នៅថ្ងៃសុក្រនេះតែម្តង។

នេះបើតាមការបញ្ជាក់ពីការិយាល័យរបស់កូនប្រុសលោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ ដែលទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់និងចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

You might also like More from author