អ្នក​ជំនាញ​លេង​ល្បែង «រូប៊ីកគូប» ជនជាតិ​អង់គ្លេស​មួយ​ម្នាក់​បាន​បង្កើត​ឧបករណ៍កម្សាន្ត «រូប៊ីកគូប» ដែល​មាន​ទំហំធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​លោក

(អង់គ្លេស)៖ យោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៨ វិច្ឆិកា ២០១៩នេះ កន្លងទៅបានឱ្យដឹងថា លោក តូនី ហ្វីសើមែន ដែលជាអ្នកជំនាញលេងល្បែងផ្គុំ នាពេលថ្មីៗ នេះលោកបានបង្ហាញឧបករណ៌ល្បែងកម្សាន្ត «រូប៊ីកគូប» ថ្មីមួយប្រភេទដែលមានប្រវែងទំហំ ២,០៣ ម៉ែត្រនិងត្រូវបានកែច្នៃធ្វើឡើងដោយលោកផ្ទាល់ដោយប្រើប្រាស់ឧបករណ៍សម្ភារៈមួយចំនួនមានដូចជា ស្កត់ ក្រដាសកាតុងនិងប្រអប់កេសក្រដាសជាដើម។

ការសម្រិតសម្រាំងឡើងមកនេះ ទទួលបានសមិទ្ធិផលជាច្រើនដោយបានបំបែកកំណត់ត្រាឯតទគ្គកម្មហ្គីន ណេសពិភពលោក ជាប់ឈ្មោះជា «រូប៊ីកគូប» ដែលមានទំហំធំជាងគេបំផុតនៅក្នុងលោក បន្តពីកំណត់ត្រាចាស់ ស្ថិតក្នុងប្រវែងទំហំ ១,៦៨ ម៉ែត្រ។ លោកក៏បានបង្ហាញនូវ «រូប៊ីកគូប» មួយប្រភេទផ្សេងទៀតដែលមានភាព ផ្ទុយស្រលះខុសពីមុនវិញទាំងស្រុងតែម្ដងគឺវាជា «រូប៊ីកគូប» ដែលមានសភាពតូចល្អិតបំផុតនិងមានទំហំត្រឹម ៥,៦ មីលីម៉ែត្រតែប៉ុណ្ណោះ៕

You might also like More from author