វិចិត្រករ​ជន​ជាតិ​​ចិន​ មួយរូប បានធ្វើការ​ច្នៃម៉ូត​ដោយ​ការ​បង្កើត​រូបភាព​គំនូរ​ផ្សេងៗ​ នៅលើ​សំបក​ទូរស័ព្ទដៃ​អម​ជាមួយ ​នឹង​ក្បាច់​រចនា​យ៉ាង​ល្អ​ប្រណិត​គួរ​ឱ្យ​ទាក់​ទាញ​ជា​ច្រើន

(ចិន)៖ វិចិត្រករមួយរូបដែលជាជនជាតិចិនរស់នៅឯទីក្រុងក្វាងចូវភាគខាងត្បូងនៃប្រទេសចិន បានបង្ហាញពី ទេពកោសល្យយ៉ាងពិសេស ចំពោះគំនិតនៃការច្នៃប្រឌិតម៉ូតនៅលើសំបកទូរស័ព្ទដៃជាមួយ នឹងការតុបតែង លម្អឡើងនូវក្បាច់រចនាយ៉ាងល្អប្រណិត គួបផ្សំការសម្រិតសម្រាំងបង្កើតឡើងនូវរូបភាពដែលពោរពេញ ទៅដោយភាពរស់រវើកនិងលំអិតជាទីបំផុត ។

ការតុបតែងក្បាច់រចនាម៉ូតអស់ទាំងនេះ គឺជាបច្ចេកទេសបុរាណមួយដែលត្រូវបានប្រជាជនចិន និយមយកមក ប្រើប្រាស់ដើម្បីធ្វើការតុបតែងលម្អនិងច្នៃម៉ូតជាមួយនឹងវត្ថុលោហៈធាតុមួយចំនួន ចាប់តាំងពីអំឡុងសតវត្សរ៍ទី ១៤ មកម៉្លេះដែលមានការរីកចម្រើនឡើងរហូតមកទល់សព្វថ្ងៃនេះ។ ការបញ្ចេញថ្វៃដៃ នៃការរចនាម៉ូតរបស់ ប្រទេសប៉ៃជីងផ្ទាល់តែម្ដង ក៏ធ្លាប់ត្រូវបានចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិរួចមកហើយដែរ៕

You might also like More from author