មូលហេតុអ្វី​បាន​ជា ក្រុម​អ្នក​វិទ្យាសាស្រ្ត​សិក្សា​អំពី​អវអាកាស?

(បរទេស)៖ ជាក្រុមអ្នកវិទ្យាសាស្រ្តផ្នែកអវកាស មានតូនាទីសិក្សាស្រាវជ្រាវ និងដោះស្រាយចម្ងល់របស់ មហាជនទូទៅអំពីអ្វីដែលបានកើតឡើងនៅក្នុងចក្រវាឡដ៏ធំធេងនេះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ត្រូវយល់ ដឹងអំពីមនុស្ស និងការវិវត្តន៍របស់មនុស្សនៅក្នុងចក្រវាឡនេះផងដែរ។ ជាក់ស្តែង ការស្រាវជ្រាវវិទ្យាសាស្រ្ត មិនត្រឹមតែបានធ្វើឲ្យមនុស្សស្វែងយល់ និង យល់ដឹងអំពីភពផែនដីប៉ុណ្ណោះទេ គឺថែមទាំងអាចឲ្យ ពួកយើងបានដឹង អំពីការវិវត្តន៍របស់ភពទាំង៨ទៀតនៃប្រព័ន្ធព្រះអាទិត្យ ព្រមទាំង វត្ថុអវកាសដទៃទៀតដ៏គួរឲ្យ ចាប់អារម្មណ៍។

ជាមួយគ្នានេះដែរ ពួកយើងអាចដឹងថា ភពទាំងអស់ផ្ទុកទៅដោយទឹក និង ឧស្ម័នមេតាន ដោយសារតែក្រុមអ្នក វិទ្យាសាស្រ្តបានបង្កើតមនុស្សយន្តអវកាស និងបច្ចេកវិទ្យាវិទ្យាសាស្រ្តទំនើបៗ ដើម្បីទៅសិក្យានៅក្នុងគោចរ លំហអាកាសរបស់ភពនីមួយៗដែលមានចំងាយប្រហែល ២២៥លានគីឡូម៉ែត្រពីគ្នា។

មួយវិញទៀត ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យយើងបានស្គាល់នូវទ្រង់ទ្រាយរបស់ភពនីមួយៗ និង ក្រុមកាឡាក់ស៊ី តាមរយៈរូបភាពជាច្រើន ដែលទទួលបានពីយានអវកាស និងបច្ចេកវិទ្យា នៃកែវយឺតអវកាស ផងដែរ ដែលនេះ គឺជាសមិទ្ធផលដ៏ល្អប្រសើរមួយដែល ក្រុមអ្នកវិទ្យាសាស្រ្តបានខិតខំប្រឹងប្រែងកន្លងមក៕

You might also like More from author