ពិភពលោក​នឹង​ចំណេញ «៣ពាន់​លាន​ដុល្លារ» លើ​ថាមពល​អគ្គិសនី បើ​សិន​ជា​ប្រើប្រាស់​វិធី​សាស្ត្រថ្មី​មួយ​នេះ…

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិបានសិក្សាស្រាវជ្រាវ និងរកឃើញមធ្យោបាយថ្មី ដើម្បីជួយសន្សំសំចៃ ថាមពើអគ្គិសនីបានរាប់ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមអ្នកជំនាញបានឲ្យដឹងថា សព្វថ្ងៃថាមពលអគ្គិសនីត្រូវបានបាត់បង់ នៅតាមបណ្តញបង្គោលអគ្គិសនី ដែលការបាត់បង់នេះស្មើនឹងការខាតបង់ថវិកាទំហំរហូតដល់ទៅ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំៗឯណោះ ខណៈបញ្ហានេះបានបន្តកើតមាន តាំងតែពីការបង្កើតឡើងដំបូងនូវបណ្តាញបង្គោលអគ្គិសនី ដើម្បីបញ្ជូន និងចែកចាយការផ្គត់ផ្គង់ថាមពលអគ្គិសនីមកម្ល៉េះ។

ក្រុមអ្នកវិទ្យាសាស្រ្តមកពីរុស្ស៊ី កាហ្សាក់ស្ថាន និងសហរដ្ឋអាមេរិកបានសហការគ្នារកឃើញ វិធីសាស្រ្តដើម្បី កាត់បន្ថយអត្រានៃការបាត់បង់ថាមពលអគ្គិសនី តាមរយៈការប្រើប្រាស់វត្ថុម៉្យាងគេហៅថា Hydrophilic Porous Nanocomposite ឬ HPN ដែលមានផ្ទុកភាគលម្អិតកាបូន (Carbon Nanoparticles) ទៅស្រោបខ្សែភ្លើង អាលុយមីញ៉ូមទាំងនោះ។

គួរជម្រាបថា នាថ្ងៃអនាគតក្រុមអ្នកវិទ្យាសាស្រ្តគ្រោងនឹងពង្រីកវិសាលភាព នៃការងារសិក្សាស្រាវជ្រាវ របស់ពួកគេ ដើម្បីបន្តជួយដល់កិច្ចប្រឹងប្រែងសន្សំសំចៃថាមពលអគ្គិសនី ដោយពួកគេនឹងផ្តោតទៅលើបណ្តាញ បង្គោលអគ្គិសនី ដែលមានរួចស្រាប់ និងទៅលើរោងចក្រ ដែលផលិតខ្សែភ្លើងសម្រាប់បណ្តាញទាំងនោះ៕

You might also like More from author