ធ្លាក់​ឧទ្ធម្ភាគ​ចក្រ Black Hawk នៅរដ្ឋ Minnesota ផ្តាច់​ជីវិត​ទាហាន​អាមេរិក​៣នាក់

(វ៉ាស៊ីនតោន)៖ ឧទ្ធម្ភាគចក្រអាមេរិកមួយគ្រឿងប្រភេទ Black Hawk បានធ្លាក់នៅកណ្តាលរដ្ឋ Minnesota ដែលជាលទ្ធផលទាហានអាមេរិក៣នាក់បានបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

អភិបាលរដ្ឋ Minnesota លោក Tim Walz បានឲ្យដឹងថា កងកម្លាំងការពារជាតិអាមេរិកប្រចាំរដ្ឋ Minnesota បានដាច់ការទាក់ទងជាមួយនឹងឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ខ្លួនធុន UH-60 Black Hawk កាលពីវេលាម៉ោង ០២៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ហើយក្រោយមក ឧទ្ធម្ភាគចក្រនោះ ត្រូវគេរកឃើញថាបានធ្លាក់នៅចម្ងាយប្រហែល២៥គីឡូម៉ែត្រពីទីក្រុង St. Clould។

គួរជម្រាបថា ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់ កំឡុងការហោះតេស្តដើម្បីពិនិត្យមើលគ្រឿងបច្ចេកទេសរបស់វា ចេញពីទីក្រុង St. Cloud។ ការធ្លាក់ឧទ្ធម្ភាគចក្រនេះ បានបណ្តាល់ឲ្យទាហានអាមេរិកទាំង៣នាក់ ដែលបាន ធ្វើដំណើរលើនោះ បាត់បង់អាយុជីវិតទាំងអស់។ ជាមួយគ្នានេះ ការស៊ើបអង្កេតត្រូវបានចាប់ផ្តើមឡើង ដើម្បីកំណត់មូលហេតុឲ្យបានច្បាស់លាស់ នៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk នេះ៕

You might also like More from author