សត្វ​អន្ទង់​អេឡិច​ត្រូនិច ​មួយ​ប្រភេទ​មាន​លក្ខណៈ​ពិសេស​ អាច​ផ្ដល់​កម្លាំង​ថាមពល​អគ្គិសនី​បាន

(អាមេរិក)៖ សត្វអន្ទង់អេឡិចត្រូនិចមួយប្រភេទមានឈ្មោះថា មីហ្គូលវ៉ាតបានបង្ករបរិយាកាសភ្ញាក់ផ្អើលដល់អ្នក ទេសចរណ៍ជាច្រើនរូបដែលបានមកទស្សនាកម្សាន្តនៅឯអាងចិញ្ចឹមត្រីថេនេសសា ដោយសារសមត្ថភាព ពិសេសរបស់វាអាចរំលេចនូវពន្លឺភ្លើងពណ៌យ៉ាងចិញ្ចាចចិញ្ចែង ក្នុងការប្រើប្រាស់សម្រាប់តុបតែងលម្អ ក្នុងពិធីបុណ្យគ្រីស្តម៉ាសនាពេលខាងមុខនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ៥ ធ្នូ ២០១៩

ប្រព័ន្ធបណ្ដាញទាំងនោះត្រូវបានតភ្ជាប់ចេញពីក្នុងអាងដែលផ្ទុកសត្វអន្ទង់នោះដោយផ្ទាល់ ដែលវាបញ្ចូនមកនូវ ចរន្តថាមពលជាមួយ នឹងកម្លាំងអគ្គិសនីផ្ដល់នូវពន្លឺភ្លើងពណ៌គ្រប់ដណ្ដប់ជុំវិញតំបន់នោះភ្លាមៗតែម្ដង។ ពពួកសត្វអន្ទង់អេឡិចត្រូនិចនេះអាចដំណើរការបានដោយពឹងផ្អែកលើរបបអាហារមួយចំនួន ដែលអាចឱ្យយើង ទទួលដឹងឮពីតម្រូវការរបស់វាបានគ្រប់ពេលជាមួយ នឹងការបង្ហាញអំពីកម្រិតអត្រាតុងស្យុងក្នុងខ្លួនរបស់វាជា ប្រចាំ។

ជាមួយគ្នានេះផងដែរ ក្រុមការងារទាំងមូលក៏សង្ឃឹមថាពន្លឺភ្លើងពណ៌ដ៏សែនវិសេសវិសាលមួយនេះ នឹងអាចផ្ដល់ ឲ្យអ្នកទស្សនាគ្រប់រូបជាមួយ នឹងការចងចាំមួយដែលបង្ហាញពីសេចក្ដីស្រលាញ់ភាពកក់ក្ដៅរីករាយដែល នឹងកើតមានឡើងសម្រាប់ពិធីបុណ្យគ្រីស្តម៉ាស់នាពេលខាងមុខនេះ៕

You might also like More from author